ICT Basic For Cambodian Students

ចំណេះដឹង និងវប្បធម៌

ICT Basic For Cambodian Students

វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា

ICT Basic For Cambodian Students

កម្សាន្ត

បុណ្យ​ទំនៀម​ខ្មែរ ក្រាំង​បុណ្យ​ទាំង​១២​ខែ

បុណ្យ​ទំនៀម​ខ្មែរ គឺ​មាន​៣​ភាគ​ភាគ​ ភាគ​មួយ​និយាយ​អំពី​ក្រាំង​ធម៌ ភាគ​ពីរ​និយាយ​អំពី​​ក្រាំង​បុណ្យ​ទាំង​១២​ខែ​និង​ភាគ​បី​និយាយ​អំពី​បុណ្យ​ទំនៀម​ទំលាប់​ទូទៅ ។ បុណ្យ​ទំនៀម​ខ្មែរ​និពន្ធ​ដោយ​ ឆឹង ផាន់​សុផុន  បោះ​ពុម្ព​លើក​ទី​១ នៅ​ឆ្នាំ​២០០០​ ។ ខាង​ក្រោម​នេះ​គឺ​ជា​សៀវភៅ​បុណ្យន​ទំនៀម​ខ្មែរ​ ក្រាំង​បុណ្យ​ទាំង​១២​ខែ​ ភាគ​ពីរ ។

ចុច​ទី​នេះ​ដើម្បី ទាញ​យក​ឯកសារ​

សេរី​ភាព និង​ទំនួល​ខុស​ត្រូវ

តើ​សេរី​ភាព​ជា​អ្វី?
តើ​សេរី​ភាព​ និង​ទំនួល​ខុស​ត្រូវ​មាន​ន័យ​ដូច​ម្ដេច ?
មនុស្ស​មាន​ភាព​ស្មើ​គ្នា​ ចំពោះ​មុខ​ច្បាប់​ មាន​សិទ្ធិ​សេរី​ភាព និង​ករណីយកិច្ច​ដូច​គ្នា​ទាំង​អស់​ ដោយ​ឥត​ប្រកាន់​ពូជ​សាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា ឋានៈសង្គម និង​ធនធាន​អ្វី​ឡើយ ។


តែ​ការ​ប្រើ​សិទ្ធិ​សេរី​ភាព ដោយ​គ្មាន​ទំនួល​ខុស​ត្រូវ​នាំ​ឱ្យ​មាន​អនាធិបតេយ្យ​ក្នុង​សង្គម ។


សេរី​ភាព គឺ​ជា​អំណាច​ដែល​អាច​ធ្វើ​អ្វី​បាន​តាម​អំពើ​ចិត្ត ប៉ុន្តែ​នៅ​ក្រោម​ច្បាប់​របស់​ប្រទេស ។ មនុស្ស​ម្នាក់​ៗ​ មាន​សេរី​ភាព​ក្នុង​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត មាន​សេរី​ភាព​ក្នុង​ការ​ដើរ​ហើរ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ តែ​ត្រូវ​គោរព​ច្បាប់ ។

ពាក្យ​ថា " សេរី​ភាព និង​ទំនួល​ខុស​ត្រូវ " គឺ​ជា​ពាក្យ​ពីរ​ម៉ាត់ មាន​ន័យ​ទាក់​ទង​គ្នា​យ៉ាង​ជិតស្និទ្ធ​ហើយ​មិន​អាច​ខ្វះ​ធាតុ​ណា​មួយ​បាន​ឡើង ។ មនុស្ស​ម្នាក់​ៗ​អាច​មាន​សេរី​ភាព​ធ្វី​អ្វី​បាន​តាម​អំពើ​ចិត្ត​ តែ​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ ចំពោះ​អំពើ​របស់​ខ្លួន​នោះ​ជា​ដាច់​ខាត ។ 
ប្រសិន​បើ​មនុស្ស​ម្នាក់​ ត្រូវ​បាន​គេ​បំបិទ​សេរី​ភាព​ មនុស្ស​នោះ​អស់​ភាព​ថ្លៃថ្នូរ អស់​ភាព​ជា​មនុស្ស​ ព្រោះ​មនុស្ស​នោះ​ក្លាយ​ទៅ​ជា​ឧបករណ៍​សម្រាប់​តែ​គេ​បញ្ជា​តែ​ប៉ុន​នោះ ។ តួ​យ៉ាង​បុគ្គលិក​រាជ​ការ​ធ្វើ​ការ​នៅ​ក្រសួង​ណា​មួយ​ ដែល​មាន​ប្រធាន​អង្គភាព​ប្រើ​អំណាច​ផ្ដាច់​ការ គេ​តែង​តែ​ខ្លាច​អំណាច​ខ្លាច​ការ​សម្លុត​គំរាម ហើយ​រមែង​តែ​បិទ​មាត់​ បិទ​ភ្នែក​មិន​ហ៊ាន​ប្រឆាំង​នឹង​អំពើ​ខុស​ឆ្គង​របស់​ចៅវ៉ាយ​នាយ​ខ្លួន ។ ការ​បិទ​មាត់​ និង​បិទ​ភ្នែក​ ឬ​ការរ​មិន​ឈឺ​ឆ្អាល​ចំពោះ​កិច្ច​ការ​ក្រសួង​ ពី​សំណាក់​សមាជិក​ទាំង​អស់​ នៅ​ក្នុង​អង្គ​ភាព​នោះ​នឹង​នាំ​ឱ្យ​ក្រសួង​នោះ​រលំរលាយ នៅ​ពេល​ណា​មួយ​មិន​ខាន ។ ផ្ទុយ​ទៅ​វិញ​​ ការ​ប្រើ​ប្រាស់​សេរី​ភាព​ទូលំទូលាយ​ពេក គឺ​គ្មាន​ទំនួល​ខុស​ត្រូវ​លើ​អំពើ​ដែល​ខ្លួន​បាន​ធ្វើ​នឹង​នាំ​ឱ្យ​មាន​កំហុស​ឆ្គង​ដ៏​ធ្ងន់ធ្ងរ​ទៅ​វិញ​ទេ ។ មិន​តែ​ប៉ុននោះ​ ការ​ប្រើ​ប្រាស់​សេរី​ភាព​ដោយ​គ្មាន​ទំនួល​ខុស​ត្រូវ ហួស​ព្រំ​ដែន​ច្បាប់​សង្គម​នឹង​នាំ​ក្ដី​អន្តរាយ​ដល់​ខ្លួន​ឯង​ផង​ និង​បណ្ដាល​ឱ្យ​អន្តរាយ​មាន​ភាព​ច្របូក​ច្របល់​ដល់​សង្គម​ទៀត​ផង ។ សេរី​ភាព​ជា​អាវុធ​មុខ​ពីរ បើ​ប្រើ​វា​ខ្វះ​ព្រំ​ដែន​ វា​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ក្នុង​ផ្លូវ​ខុស​ វា​បណ្ដាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង​ផង ដល់​អ្នក​ដទៃ​ផង ហើយ​អាច​នាំ​ឱ្យ​អន្តរាយ​ដល់​ផល​ប្រយោជន៍​រួម ឬ​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ​ផង ។


ដូច្នេះ​​ដើម្បី​ក្លាយ​ជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គម​មួយ​ យើង​ត្រូវ​ចេះ​ប្រើប្រាស់​សិទ្ធិ​សេរី​ភាព​របស់​ខ្លួន​ ឱ្យ​នៅ​ក្នុង​ក្របខណ្ឌច្បាប់​បាន​ហើយ​ ព្រម​ទាំង​ហ៊ាន​ទទួល​ខុស​ត្រូវ​ចំពោះ​សម្ដី និង​ទង្វើ​របស់​ខ្លួន​នោះ​ផង​ដែរ ។ មនុស្ស​ណា​មិន​ស្មោះ​ត្រង់​នឹង​ខ្លួន​ឯង មិន​ទទួល​កំហុស មិន​កែ​លម្អ​ខ្លួន ហើយ​ទំលាក់​កំហុស​ទៅ​លើ​អ្នក​ដទៃ មិន​មែន​ជា​មនុស្ស​ល្អ សិស្ស​ល្អ និង​កូន​ល្អ​ឡើយ ។

រឿងបុរសកុហកបូននាក់ The four liar men!






រឿងបុរសកុហកបូននាក់

ដំនើររឿង

កាល​ពីព្រេងនាយ​ មាន​បុរស​កុហក​៤​នាក់​ មក​ជួប​ជុំ​គ្នា​ រួម​គំនិត​ គិត​ដើរ​ទៅ​រក​ឆរ​បោក​បញ្ឆោត​ យក​ទ្រព្យ​សម្បត្តិ​គេ​ នៅ​គេហដ្ឋាន​ ឆ្ងាយ​ពី​លំនៅ​របស់​ខ្លួន , ព្រមព្រៀង​គ្នា​ស្រេច​ហើយ​ ក៏​នាំ​គ្នា​ដើរ​ទៅ , លុះ​ទៅ​យូរ​បន្តិច​បាន​ជួប​ប្រទះ​នឹង​តា​ចាស់​ដូន​ចាស់​ពីរ​នាក់​ ជា​អ្នក​ធ្វើ​ចម្ការ​កប្បាស​ នៅ​ក្បែរ​មាត់​ទន្លេ​មួយ​ដាច់​ឆ្ងាយ​ពី​ស្រុក​ភូមិ​គេ ។ បុរស​កុហក​៤​នាក់​នោះ​ បាន​ដឹង​ដំណឹង​ថា​ តា​ចាស់​ ដូន​ចាស់​ ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​គ្រាន់​បើ​ ក៏​គិត​គ្នា​ថា << យើង​ត្រូវ​នាំ​គ្នា​ឈប់​ទៅ​ទី​នេះ​ ដើម្បី​ភូត​កុហក​ យក​ទ្រព្យ​សម្បត្តិ​តា​ចាស់​ ដូន​ចាស់​នេះ​ឲ្យ​បាន >> បុរស​៤​នាក់​នោះ​ ទៅ​ដល់​សួរ​តា​ចាស់​ដូន​ចាស់​ថា << ឱ ! តា​យាយ​អើយ ! យើង​ខ្ញុំ​ទាំង​៤​នាក់​នោះ​ មក​ពី​ស្រុក​ឆ្ងាយ​ណាស់​ ខំ​ត្រាច់​ដើរ​រក​អ្នក​ឯ​ណា​ដែល​ចេះ​ដឹង​ ព្រោះ​យើង​ខ្ញុំ​ចង់​ដឹង​រឿង​ព្រេង​ពី​បុរាណ​នាយ​មក, តែ​វេលា​នេះ​ បាន​មក​ជួប​នឹង​តា​យាយៗ​ ប្រហែល​ជា​ចេះ​ដឹង​រឿង​បុរាណ​មក​ខ្លះ​មិន​ខាន​ បើ​ដូច្នេះ​ សូម​តា​យាយ​មេត្តា​និទាន​រឿង​ព្រេង​អ្វី​មួយ​ ឲ្យ​ចៅ​ស្ដាប់​បន្តិច >> ។ តា​ចាស់​ដូន​ចាស់​ ក៏​ឆ្លើយ​តប​ទៅ​បុរស​ទាំង​៤​នាក់​វិញ​ថា << ចៅ​អើយ​ ចៅ ! តាំង​ពី​ក្មេង​ដល់​ចំណាស់​ប៉ុណ្ណេះ​ហើយ​ តា​យាយ​គ្មាន​ចេះ​រឿង​ព្រេង​អ្វី​ទេ​ សូម​ចៅ​អញ្ជើញ​ទៅ​រក​សួរ​អ្នក​ឯ​ទៀត​ចុះ >> ។ បុរស​ទាំង​៤​នាក់​ ក៏​ជម្រាប​ទៅ​តា​យាយ​វិញ​ថា << ឱ ! តា​យាយ​អើយ ! បើ​ប្រសិន​ជា​មាន​គេ​ចេះ​រឿង​ព្រេង​នោះ​ តា​យាយ​ចង់​ស្ដាប់​ឬ​ទេ ? ។ << ឱ ! ចៅ​អើយ ! តា​យាយ​ ចង់​ស្ដាប់​ណាស់​តែ​រក​អ្នក​ណា​ចេះ​គ្មាន >> ។ បុរស​ទាំង​៤​នាក់​ ក៏​ជម្រាប​ទៅ​តា​យាយ​វិញ​ដោយ​កិច្ចកល​ ប៉ង​នឹង​បោក​យក​ទ្រព្យ​សម្បត្តិ​ តា​ចាស់​ដូន​ចាស់​នោះ​ ឲ្យ​បាន​ដោយ​ងាយ​ថា << យើង​ខ្ញុំ​ទាំង​៤​នាក់​នេះ​ ចេះ​ខ្លះ​ដែរ​ ព្រោះ​បាន​ដឹង​ពី​ជីតា​ខ្ញុំ​ គាត់​និទាន​ប្រាប់, តែ​រឿង​នេះ​ បើ​និយាយ​ទៅ​កាលណា​ តា​យាយ​ត្រូវ​តែ​ជឿ​​ទើប​ខ្ញុំ​និទាន​ប្រាប់​បាន >> ។ តា​យាយ​ ក៏​ព្រម​ព្រៀង​ឲ្យ​បុរស​ទាំង​៤​នាក់​នោះ​ និយាយ ។
បុរស​ទី​១​ ចាប់​អធិប្បាយ​រឿង​កុហក​ជា​ដំបូង​ឡើង​ថា : កាល​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​បាន​ចំនួន​៣​ខែ​ ម្ដាយ​ខ្ញុំ​ គាត់​ចង់​ពិសា​ផ្លែ​ធុរេន​នៅ​មុខ​ផ្ទះ​ខ្ញុំ​ ដើម​វា​ មាន​កំពស់​ប្រហែល​៨​ព្យាម​ ហើយ​មាន​ផ្លែ​តែ​មួយ​ផង​ គាត់​មិន​ដឹង​ជា​គិត​ដូចម្ដេច​ នឹង​បាន​ផ្លែ​ឈើ​នោះ​មក​ពិសា ។ លុះ​ខ្ញុំ​បាន​ដឹង​ថា​ គាត់​ចង់​ពិសា​ផ្លែ​នោះ​ខ្ញុំ​ក៏​ចេញ​ពី​ផ្ទៃ​គាត់​ តាម​ទ្វារ​មាស​ ទៅ​ឡើង​បេះ​ធុរេន​នោះ​ យក​មក​ជូន​គាត់​ពិសា, រួចស្រេច​ ខ្ញុំ​ត្រឡប់​ចូល​ទៅ​ក្នុង​ផ្ទៃ​គាត់​វិញ។
បុរស​ទី​២​ថា : កាល​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​ បាន​ចំនួន​៦​ខែ​ ឃើញ​គាត់​នឿយ​ហត់​លំបាក​នឹង​ធ្វើ​ស្រែ​ ចម្ការ​ ច្បារ​ដំណាំ​ពេក​ ខ្ញុំ​ចេញ​ពី​ផ្ទៃ​គាត់​មក​ នៅ​ធ្វើ​ស្រែ​ចម្ការ​ ឃ្វាល​គោ​ ក្របី​ ដណ្ដាំ​បាយ​ ដង​ទឹក​ ជំនួស​គាត់​ ពី​ព្រឹក​ព្រហាម​ លុះ​ល្ងាច, អស់​ការ​ធ្វើ​ ខ្ញុំ​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​វិញ​ ជា​រៀង​រាប​ដរាប​មក ។
បុរស​ទី​៣​ថា << ឱ ! តា​យាយ​អើយ​ ខ្លួន​ខ្ញុំ​នេះ​ ជា​ទេវបុត្រ​ ច្បុត​ចុះ​មក​ចាប់​បដិសន្ធិ​នឹង​ម្ដាយ​ខ្ញុំ​សព្វ​ថ្ងៃ​នេះ​ ខ្ញុំ​ចេញ​ពី​ទ្វារមាស​វេលា​ណា បាន​មក​បម្រើ​គាត់​សព្វ​សារពើ, ដល់​ខ្ញុំ​ចាស់​ទៀប​នឹង​ស្លាប់​ ខ្ញុំ​សុំ​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​វិញ​ ដើម្បី​កុំ​ឲ្យ​ស្លាប់​ទាន់​ ហើយ​កើត​ម្ដង​ទៀត​ឲ្យ​បាន​ជា​ក្មេង​ឡើង​វិញ ។
បុរស​ទី​៤​ថា : ខ្លួន​ខ្ញុំ​នេះ​ ចាប់​តាំង​តែ​ចេញ​ពី​ផ្ទៃ​ម្ដាយ​កាលណា​មក​ ខ្ញុំ​រក្សា​សីល​៥​ ចាំ​សីល​៨​ តែ​សីល​ខ្ញុំ​ ប្លែក​ពី​សីល​អ្នក​ទាំងពួង​ចង់​ផឹក​ស្រា​ ជក់​អាភៀន​ សម្លាប់​ជីវិត​គេ​ក៏​បាន , លុះ​ដល់​ខ្ញុំ​ស្លាប់​ទៅៗ​ កើត​ជា​ទេវតា​ សោយ​រាជ​សម្បត្តិ​នៅ​ឋាន​សួគ៌ ។
បុរស​ទាំង​៤​នាក់​នោះ​ និយាយ​ភូត​កុហក​គ្រប់​គ្នា​ហើយ​ ក៏​សួរ​ទៅ​តា​ចាស់​ដូន​ចាស់​ថា << រឿង​ខ្ញុំ​និទាន​ជំរាប​ទាំង​ប៉ុន្មាន​នេះ​ តើ​តា​យាយ​ជឿ​ឬ​ទេ ? តា​យាយ​ ឆ្លើយ​តប​ទៅ​វិញ​ថា << រឿង​នោះ​តា​យាយ​ ជឿ​ហើយ​ចៅ ! >> ។ តែ​ក្នុង​គំនិត​គាត់​ទាំង​២​នាក់​ គិត​ឃើញ​ជា​ស្រេច​ថា << បុរស​ទាំង​នេះ​ សុទ្ធ​តែ​និយាយ​កុហក​ទាំង​អស់ >> ។
ដល់​បុរស​ទាំង​៤​នាក់​នោះ​ ទាល់​ប្រាជ្ញា​ ក៏​ឲ្យ​តា​នោះ​ និយាយ​រឿង​ប្រាប់​ម្ដង​វិញ, ប៉ុន្តែ​មុន​នឹង​និយាយ​រឿង​តា​ចាស់​នោះ​ គាត់​បាន​សន្យា​ដូច​បុរស​ទាំង​៤​នាក់​នោះ​ដែរ , លុះ​ព្រម​ព្រៀង​ទាំង​អស់​គ្នា​ ទើប​តា​ចាស់​និយាយ ។
តា​ថា << ឱ ! ចៅ​អើយ ! កាល​តា​និយាយ​ មក​ធ្វើ​ចម្ការ​កប្បាស​នេះ​បាន​ ៥ - ៦ ឆ្នាំ​ មាន​ទ្រព្យ​សម្បត្តិ​ប្រាក់​មាស​ ល្មម​នឹង​ចិញ្ចឹម​ចៅ​ទាំង​៤​នាក់​នេះ​បាន , តែ​នៅ​ឆ្នាំ​មួយ​មុន​នោះ​ កប្បាស​មិន​ផ្លែ​សោះ​ មិន​ដឹង​ជា​រឿង​ហេតុ​អ្វី, មាន​មួយ​ថ្ងៃ​ តា​ដើរ​រុក​ក្នុង​ចម្ការ​ទៅ​ ឃើញ​ដើម​កប្បាស​១​ដើម​ ទំហំ​ប៉ុន​ដើម​ត្នោត​ មាន​ផ្លែ​មួយ​ធំ​ តា​ក៏​ឡើង​បេះ​យក​មក​ផ្ទះ, ដល់​តា​និង​យាយ​នាំ​គ្នា​មក​មើល​ ឃើញ​មាន​គ្រាប់​៤​ ក្នុង​មួយ​គ្រាប់ៗ​ មាន​កុមារ​ម្នាក់ៗ​ គ្រប់​គ្រាប់​ទាំង​៤, តា​បាន​ឲ្យ​យាយ​គាត់​បំបៅ​បី​បាច់​រក្សា, លុះ​ដល់​កុមារ​ទាំង​៤​នាក់​នោះ​ ធំ​វេលា​ណា​ឡើង​ ក៏​នាំ​គ្នា​រត់​ចោល​តា​និង​យាយ​ទាំង​អស់​ទៅ, ឥឡូវ​តា​ឃើញ​ចៅ​ទាំង​៤​នាក់​នេះ​ត្រឡប់​មក​វិញ​ហើយ ។
បុរស​ទាំង​៤​នាក់​ ភិត​ភ័យ​ខ្លាំង​ ក៏​នាម​គ្នា​ឆ្លើយ​ប្រកែក​ទៅ​នឹង​តា​ចាស់​ ដូន​ចាស់​វិញ​ថា << មិន​មែន​ទេ >> ។ តា​យាយ​សួរ​ទៅ​វិញ​ថា << ហេតុ​អ្វី​ ក៏​ចៅ​ថា​មិន​មែន, បើ​ចៅ​ចេះ​តែ​ប្រកែក​យ៉ាង​នេះ​ នុះ​ឃើញ​ថា​​ទាស់​ខុស​នឹង​កិច្ច​សន្យា​ហើយ, បើ​ដូច្នេះ​ ត្រូវ​ចៅ​ទាំង​៤​នាក់​ មក​នៅ​បម្រើ​តា​ ទើប​ត្រូវ​នឹង​ពាក្យ​សន្យា >> ។ បុរស​កុហក​៤​នាក់​ គេច​មិន​រួច​ ក៏​នៅ​បម្រើ​តា​យាយ​ទៅ ។
ពាក្យ​ច្រើន​ភូត​ ចាញ់​អាត្មា​

ញាក់ភ្នែកស្តាំ ឬឆ្វេង នឹងមានរឿងអ្វីកើតឡើង?



ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកថា ពេលដែលអ្នកញាក់ភ្នែកស្តាំ ឬឆ្វេង អាចនឹងមានរឿងអ្វីកើតឡើងទៅ?

  • បើអ្នកញាក់ភ្នែកឆ្វេងចំថ្ងៃច័ន្ទ មានន័យថានឹងមានរឿងកើតឡើងក្នុងថ្ងៃនេះ។ ប៉ុន្តែបើញាក់ភ្នែកស្តាំ ធម្មតាទេ មិនចាំបាច់ព្រួយបារម្ភឡើយ។
  • បើអ្នកញាក់ភ្នែកឆ្វេងចំថ្ងៃអង្គារ អារម្មណ៍អ្នកអាចនឹងល្អខ្លាំង។ ប៉ុន្តែបើញាក់ខាងស្តាំ អាចកើតមានរឿងមិនសប្បាយចិត្តបាន។
  • បើអ្នកញាក់ភ្នែកឆ្វេងចំថ្ងៃពុធ មានមនុស្សស្រឡាញ់អ្នក។ ប៉ុន្តែបើញាក់ខាងស្តាំ នឹងមានរឿងធ្វើឲ្យអ្នកមិនសប្បាយចិត្ត។
  • បើអ្នកញាក់ភ្នែកឆ្វេងចំថ្ងៃព្រហស្បតិ៍ នឹងមានរឿងដែលនឹកស្មានមិនដល់កើតឡើង។ ប៉ុន្តែបើញាក់ខាងស្តាំ អ្នកមិនគួរលូកដៃក្នុងរឿងទាំងឡាយឡើយ។
  • បើអ្នកញាក់ភ្នែកឆ្វេងចំថ្ងៃសុក្រ មានន័យថា មានមនុស្សកំពុងនឹកអ្នក។ ប៉ុន្តែបើអ្នកញាក់ភ្នែកស្តាំ នឹងមានរឿងល្អកើតឡើង។
  • បើអ្នកញាក់ភ្នែកឆ្វេងចំថ្ងៃសៅរ៍ រឿងអាថ៌កំបាំងអ្នកនឹងនឹងអាចធ្លាយក្នុងរយៈពេល២ទៅ៣ថ្ងៃនេះ។ ប៉ុន្តែបើអ្នកញាក់ភ្នែកស្តាំ អ្នកនឹងមានកាដូក្នុងពេលថ្មីៗនេះ។
  • បើអ្នកញាក់ភ្នែកឆ្វេងក្នុងថ្ងៃអាទិត្យ នឹងមានរឿងនឹកស្មានមិនដល់កើតឡើង។ ប៉ុន្តែបើញាក់ភ្នែកស្តាំ នឹងមានសំណាងល្អចូលមករកអ្នក៕
ប្រភព៖ Health.com.kh

ការប្រើប្រាស់ ចន្លោះមិនឃើញ Spacebar

ការប្រើប្រាស់ ចន្លោះមិនឃើញ

ពាក្យក្នុងភាសាខ្មែរត្រូវបានវាយបន្តបន្ទាប់គ្នា និងខណ្ឌចែកគ្នាដោយសញ្ញាវណ្ណយុត្តណាមួយ។ កម្មវិធីស្លឹករឹត កម្មវិធីអ៊ីនធឺណិត និងកម្មវិធីដទៃទៀតដែលមានទ្រង់ទ្រាយជាអត្ថបទ ចាំបាច់ត្រូវដឹងពីកន្លែងដែលត្រូវបំបែកប្រយោគនីមួយៗដើម្បីចុះបន្ទាត់ថ្មី។ ភាសាលោកខាងលិច ដែលប្រើដកឃ្លា ដើម្បីបំបែកពាក្យនោះ ប្រាកដជាមិនមានបញ្ហាឡើយ ប៉ុន្តែក្នុងភាសាខ្មែរកម្មវិធីទាំងនេះមិនបានដឹងពីកន្លែងបញ្ចប់ពាក្យ និងត្រូវចុះបន្ទាត់ថ្មីឡើយ។
ក្នុងកាសែតភាគច្រើននៅកម្ពុជា ការចុះបន្ទាត់ត្រូវធ្វើឡើងដោយដៃ។ អ្នកសរសេរអត្ថបទត្រូវគិតថា តើពាក្យបន្ទាប់នោះអាចដាក់ក្នុងបន្ទាត់ជាមួយគ្នាបាន ឬអត់ បន្ទាប់មកពួកគេនឹងធ្វើការលើបន្ទាត់នោះដោយដៃ។
ក្នុងទំព័របណ្ដាញមិនអាចប្រើមធ្យោបាយនេះបានទេ ព្រោះទ្រង់ទ្រាយទំព័រត្រូវបានពឹងផ្អែកទៅលើទំហំបង្អួចរបស់កម្មវិធីលើកុំព្យូទ័ររបស់អ្នកប្រើ និងទៅលើគុណភាពបង្ហាញរបស់អេក្រង់។
ដដំណោះស្រាយសម្រាប់បញ្ហានេះ គឺត្រូវបញ្ចូលចន្លោះមិនឃើញរវាងពាក្យទាំងនោះ ដែលចន្លោះនោះជាចន្លោះប្រើគ្រាន់តែខណ្ឌចែករវាងពាក្យខ្មែរនីមួយៗ និងដើម្បីឱ្យកម្មវិធីទាំងនោះដឹងពីកន្លែងដែលត្រូវចុះបន្ទាត់ប៉ុណ្ណោះ ការធ្វើដូច្នេះនឹងមិនធ្វើឱ្យគម្លាតរវាងពាក្យទាំងនោះទេ វាគ្រាន់់តែបំបែកពាក្យទាំងនោះប៉ុណ្ណោះ។
ចន្លោះនេះត្រូវបានហៅថា ចន្លោះមិនឃើញ ហើយវាគឺជាចន្លោះដែលគេប្រើញឹកញាប់បំផុតក្នុងអត្ថបទ (ក្នុងការចុចគ្រាប់ចុច ១០០ មាន ចន្លោះមិនឃើញ ១៦ ចន្លោះ) ដូច្នេះទើបយើងសម្រេចដាក់គ្រាប់ចុចដែលប្រើញឹកញាប់ជាងគេនេះលើគ្រាប់ចុចដែលងាយស្រួលចុចបំផុតនោះ គឺលើគ្រាប់ចុចដែលវែងជាងគេ ចន្លោះមិនឃើញ (Spacebar)។ គ្រប់ពេលដែលអ្នកចុច ចន្លោះមិនឃលើញ នោះអ្នកនឹងបញ្ចូលចន្លោះបំបកមួយ។ ប្រសិនបើអ្នកចុចចន្លោះមិនឃើញ (ដោយមិនបានចុចគ្រាប់ចុចផ្សេងទៀត) នោះតួអក្សរដែលបានបញ្ចូលទោក្នុងអត្ថបទ គឺជាចន្លោះមួយដែលមើលមិនឃើញ។ ប៉ុន្តែបើសិន អ្នកចង់វាយដកឃ្លា អ្នកត្រូវចុចគ្រាប់ ប្ដូរ ផ្សំជាមួយគ្រាប់ចុច ចន្លោះមិនឃើញ នេះ។
ចន្លោះមិនឃើញត្រូវបានប្រើសម្រាប់៖

  • ខណ្ឌចែករវាងពាក្យខ្មែរ (បំបែកពាក្យ)
  • ត្រូវវាយបន្ទាប់ពីពាក្យនីមួយៗ

Prevent from CORONA Virus ការការពារពីមេរោគកូរូណា

Prevent from CORONA Virus ការការពារពីមេរោគកូរូណា

សារអប់រំក្នុងការបង្ការជំងឺ​ COVID-19 និងកាត់បន្ថយហានិភ័យបណ្តាលមកពីជំងឺនេះ​ ។
មេរោគ​ COVID-19 មិនមាននៅក្នុងខ្យល់ទេ​ !
វាមាននៅក្នុងដំណក់ទឹកដែលកេីតចេញពីអ្នកជំងឺក្អកឬកណ្តាស​ ត្រូវចងចាំដំណក់ទឹកអ្នកជំងឺដល់ទីណា​ មេរោគដល់ទីនោះ​ ។
រូបថតរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC។
មេរោគ កូរ៉ូណាវីរុស ប្រភេទថ្មី​ ឆ្លងតាមរយ: ដំណក់ ទឹកតូចៗ​ ដែលខ្ទាតចេញមកក្រៅតាមរយ: ក្អកឬកណ្តាស​ ។ ត្រូវចងចាំថា​ ដំណក់​ ទឹក តូចៗ​ អ្នកជំងឺដល់ ទីណា​ មេរោគ នឹងទៅ ដ​ល់ទីនោះ​ ។

អ្នកវិទ្យាសាស្រ្តរកឃេីញថា​ ចំងាយខ្ទាតចេញពីមុខមនុស្សយេីងចំងាយបាន​ ៣ហ្វីត​ បេីគិតពីរង្វាស់ម៉ែត្រគឺ​ ៩០សង់ទីម៉ែត្រ​ ។ ដូច្នេះបេីយេីងនៅឆ្ងាយពីអ្នកជំងឺលេីសពី១ម៉ែត្រ​ យេីងនឹងគេចផុតពីដំណក់ទឹកតូចៗទាំងនោះ​ ។ ពេលអ្នកជំងឺក្អកឬកណ្តាសម្តងៗ​ បណ្តាលឱ្យខ្ទាតទៅលេីផ្ទៃផ្សេងៗ​ ដូចជាលេីតុ​ លេីជញ្ជាំង​ លេីបង្កាន់ដៃ​ ។ ល។ និងដៃរបស់គាត់ក្រោយញីច្រមុះប្រលាក់សំបោរ​ ប៉ះដៃទ្វារ​ប៉ះជញ្ជាំងប៉ះបង្កាន់ដៃ​ ដែលអ្នកជាប៉ះផ្ទៃទាំងនោះបណ្តាលឱ្យឆ្លងពេលយេីងប៉ះមុខនិងច្រមុះ​ ។ អ្នកវិទ្យាសាស្រ្តរកឃេីញថា​ ក្នុងមួយថ្ងៃមនុស្សយេីងប៉ះមុខជាមធ្យម​ ៦០ដង​ ។ ហេតុដូច្នេះ​ តំរូវឱ្យអ្នកជំងឺត្រូវពាក់ម៉ាស់ដេីម្បីកុំឱ្យខ្ទាតចេញមកក្រៅ​ និងទាំងអ្នកឈឺនិងអ្នកជាត្រូវតែឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ជេល​ ជាដេីម​ ។

ពត៌មានបន្ថែម​ ១១៥

https://web.facebook.com/cdcmohcam/videos/1030204714016802/?t=0
ចុចទីនេះសម្រាប់ វីដេអូ

What is an Adverb?

What is an Adverb?

adverb (noun): a word that modifies a verb, an adjective or another adverb, expressing manner, place, time or degree; a word that can modify a phrase, clause or sentence
An adverb is a word that tells us more about a verb. It "qualifies" or "modifies" a verb (The man ran quickly). In the following examples, the adverb is in bold and the verb that it modifies is in italics.
  • John speaks loudly. (How does John speak?)
  • Afterwards she smoked a cigarette. (When did she smoke?)
  • Mary lives locally. (Where does Mary live?)
But adverbs can also modify adjectives (Tara is really beautiful), or even other adverbs (It works very well). Look at these examples:
  • Modify an adjective:
    - He is really handsome. (How handsome is he?)
    - That was extremely kind of you.
  • Modify another adverb:
    - She drives incredibly slowly. (How slowly does she drive?)
    - He drives extremely fast.
Note that adverbs have other functions, too. They can:
  • Modify a whole sentence: ObviouslyI can't know everything.
  • Modify a prepositional phrase: It's immediately inside the door.

តោះរៀន ព្យញ្ជនៈ ខ្មែរឡើងវិញ


ព្យញ្ជនៈមាន៣៣តួអង្គ

ក្ក ខ្ខ គ្គ ឃ្ឃ ង្ង ច្ច ឆ្ឆ ជ្ជ ឈ្ឈ ញ្ញ ដ្ត ឋ្ឋ ឌ្ឌ ឍ្ឍ ណ្ណ ត្ត ថ្ថ ទ្ទ ធ្ធ ន្ន ប្ប ផ្ផ ព្ព ភ្ភ ម្ម យ្យ រ្រ ល្ល វ្វ ស្ស ហ្ហ ឡ អ្អ។

ស្រៈនិស្ស័យមាន២៤តួអង្គ

 ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ  ះ ុះ  េះ ោះ ។

ប្រវត្តិនៃពាក្យវិគី WIKI

ប្រវត្តិនៃពាក្យវិគី  WIKI
តាមន័យបច្ចេកទេស, វិគីគឺជាកម្មវិធីបំរើសេវា (server program) ដែលអនុញ្ញាតអោយ គ្រប់អ្នកប្រើប្រាស់ សហការ ក្នុងការបង្កើត ខ្លឹមសារនៃមួយវិបសាយ។ អ្នកប្រើប្រាស់ណា ក៏អាចតែងខ្លឹមសារវិគី ព្រមទាំងការបរិច្ចាកចំណេះ​(contributions), ដោយប្រើប្រាស់ ឧបករណ៍ស្វែងរកវិប(web browser) ដែលធ្លាប់ប្រើប្រាស់ ដូចជាអ៊ិនណិតអិចក្សផ្លរឺ (Internet Explorer), កញ្ជ្រោងភ្លើង​ (Firefox) ជាដើម។ ជាមូលដ្ឋាន មួយវិបសាយវិគី ត្រូវប្រតិបត្តិការ តាមគោលការជឿជាក់គ្នាទៅវិញទៅមក។
ពាក្យវិគី មានកំណើត ពីពាក្យ "wikiwiki" ដែលមានន័យ តាមភាសារដ្ឋហាវៃ (Hawaiian language)ថា "រហ័ស រហ័ស" ។

វិគីភីឌាភាសាខ្មែរ

វិគីភីឌាភាសាខ្មែរជាទីប្រជុំចំណេះគ្រប់ប្រភេទដែល​មនុស្សគ្រប់ជាតិសាសន៍ បាននិងកំពុងបរិច្ចាក ចំណេះដឹងផងខ្លួន ដើម្បីមនុស្សជាតិទូទៅជាពិសេស សំរាប់កូនខ្មែរ​ទាំងអស់គ្នា។ វិគីភីឌា​បានចាប់ផ្ពើមនៅថ្ងៃទី១៥ខែមករា ឆ្នាំ២០០១។ វិគីភីឌាភាសាខ្មែរបានចាប់ផេី្ដម​នៅឆ្នាំ២០០៥
លោកជីមបូ វ៉ែល នឹងឡារី សាងហ្គឺបង្កើតវាសំរាប់ចំណែកបង្គ្រប់វសករណ៏សរសេរ Nupedia។ឥឡួវនេះវាជារបស់មូលស្ថាបនាវិគិមេឌា
វិគីគឺជាវិបសាយ​មួយដែលអនុញ្ញាតអោយអ្នកទស្សនាចូលទៅកែប្រែអត្តបទរបស់ពួកគេនៅក្នុង​កុំព្យូទរ័របស់គេផ្ទាល់។ អ្នកទស្សនាក៏អាចបង្កើតនូវអត្តបទថ្មីៗ នឹងកែប្រែរៀបចំ​នូវអត្តបទដែលមានរួចមកហើយបានដែរ។ រឿងដែលងាយស្រួលម៉្យាងទៀតគឺថាកម្មវិធីវិគី​អនុញ្ញាតអោយកែប្រែអត្តបទនឹងអាចតែ hyperlinks.ហើយអត្ថប្រយោជន៍ផ្សេងៗទៀតរបស់វិគីគឺអនុញ្ញាតអោយបន្ថែម រឺក៏ផ្លាស់ប្តូររូបភាព តារាង និងសមាសភាពអន្តរកម្មពិតប្រាកដដូចជាហ្គេមជាដើម។
វិគីបានផ្តល់អោយអ្នកប្រើប្រាស់នូវភាពងាយស្រួលជាច្រើន។ ពេលខ្លះអ្នកប្រើប្រាស់​អាចមានការងាយស្រួលក្នុងការមើល​ទំព័រវិបសាយដួចដែលអ្នកប្រើប្រាស់ជាប្រចាំមើលដែរ មុននឹងក្រោយពេលការផ្លាស់ប្តូរដែលពួកគេបានបង្កើត។ វាមិនចាំបាច់ត្រូវការចេះប្រើប្រាស់ HTML(hypertext markup language) រឺក៏សាកល្បងប្រើប្រាស់នៅក្នុងកូដ HTMLនោះទេ។ ឧទាហរណ៍​ដ៏សំខាន់ដែលគួរតែដឹងនៃវិបសាយវីគីនោះគឺថាវិគីភីឌា​គឺជាការសហការគ្នាដើម្បីសាងសង់​វចនានុក្រមមួយតាមប្រពន្ធ័អ៊ិនធឺណេត។Facebook

កណ្តុររត់ចោលផ្ទះគ្មានសល់ ជាមួយវិធីដ៏ងាយបែបនេះ



អីយ៉ាម្យ៉ាងដែរ!!! កណ្តុររត់ចោលផ្ទះគ្មានសល់ ជាមួយវិធីដ៏ងាយបែបនេះ

+សំភារត្រូវមាន
-ដបភេសជ្ជៈថាមពលដែលមានគំរបដែក
-ប្រេងកាត-កន្ត្រៃ

-ខ្សែពួរប្រភេទក្រណាត់ទំហំប៉ុនកូនដៃ
-ទួណឺវីស(ប្រដាប់មួលខ្ចៅ)
+របៀបធ្វើ
-ដំបូងប្រើទួណឺវីសដើម្បីខួងរន្ធគំរបដប-បនា្ទប់មកប្រើកន្ត្រៃកាត់ខ្សែពួរឱ្យវែងជាងដបភេសជ្ជៈបន្តិច
-ដាក់ខ្សែចូលទៅក្នុងរន្ធនៃគំរបដបដែលត្រូវបានចោះ-បន្ទាប់ចាក់ប្រេងកាតចូលទៅក្នុងដបហើយបិទគំរបរួចយកទៅដាក់នៅកន្លែងដែលអ្នកគិតថាមានកណ្តុរឆ្លងកាត់។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

៥ចំណុច​ងាយបំផុត សម្រាប់​អ្នក​ចង់ធាត់ ! 5ways to increase your weight

៥ចំណុច​ងាយបំផុត សម្រាប់​អ្នក​ចង់ធាត់ (ជួយ​ចែក​អ្នក​ស្វិតៗ​ដឹងផង)

១. ញ៉ាំរៀងរាល់ ៤ ម៉ោងម្តង
រាងកាយរបស់អ្នកត្រូវការ ថាមពលច្រើន ហេតុនេះ ប្រសិនបើអ្នកដែលចង់បានមានសាច់ មានឈាមនោះ គឺមិនត្រូវអត់អាហារមួយពេលណាឡើយ។ ប៉ុន្តែ ដើម្បីទទួលបានថាមពលគ្រប់គ្រាន់ និងជាលិកាសាច់ដុំកើន អ្នកត្រូវទទួលទានអាហារ រៀងរាល់ចន្លោះ ៣ ទៅ ៥ ម៉ោងម្តង ជាពិសេស ត្រូវតែមានភាពទៀងទាត់ទើបទទួលបានលទ្ធផលល្អ។
២. ញ៉ាំអាហារច្រើនប្រភេទ ក្នុងពេលតែមួយ
យ៉ាងហោចណាស់ ក៏ត្រូវញ៉ាំអាហារបីប្រភេទខុសៗគ្នា ក្នុងពេលតែមួយដែរ។ អ្នកអាចញ៉ាំនំប៉័ង លាយជាមួយចេក ព្រមទាំងថែមទឹកដោះគោ ឬទឹកសណ្តែកជាមួយផង ទើបជាការល្អ ពីព្រោះវាផ្តល់នូវសារធាតុចិញ្ចឹម ដ៏សម្បូរបែបដល់រាងកាយរបស់អ្នក។
៣. ញ៉ាំអាហារដែលផ្តល់អាហារូបត្ថម្ភខ្ពស់
អ្នកអាចជ្រើសរើសអាហារសម្រាប់ទទួលទានបន្ថែម ដូចជា ដំណាប់ឬផ្លែឈើស្ងួតៗ (ដូចជាទំពាំងបាយជូរក្រៀម ជាដើម) និងសូកូឡា ដោយសារតែវាមានផ្ទុកនូវអាហាររូបត្ថម្ភខ្ពស់ រួមមានកាបូអ៊ីដ្រាត ប្រូតេអ៊ីន និងជាតិខ្លាញ់ ល្អសម្រាប់អ្នកចង់ឡើងសាច់ ហើយជាពិសេស មិនចាំបាច់ត្រូវតែទទួលទានក្នុងបរិមាណច្រើនឡើយ។
៤. ទទួលទានភេសជ្ជៈឲ្យច្រើនផង
ថ្វីត្បិតមិនសូវឆ្អែតដូចអាហាររឹង ក៏អ្នកត្រូវការវា ដើម្បីជួយបំពេញអាហាររូបត្ថម្ភបន្ថែមជាច្រើន ជាពិសេសគឺប្រូតេអ៊ីន ដើម្បីឡើងទម្ងន់បានជោគជ័យផងដែរ។ ជម្រើសល្អបំផុតគឺ ឧស្សាហ៍ទទួលទានទឹកក្រូចច្របាច់ស្រស់ៗ ទឹកដោះគោឆៅ ទឹកផ្លែឈើក្រឡុក ឬទឹកសណ្តែកជាដើម។
៥. ញ៉ាំមុនចូលគេង
នៅពេលដែលអ្នកគេង រាងកាយរបស់អ្នក នឹងដំណើរការសរីរាង្គរបស់អ្នកឡើងវិញ ហេតុនេះ ប្រសិនបើអ្នកទទួលទានមុនពេលចូលគេងបន្តិច សារធាតុចិញ្ចឹមរបស់អាហារទាំងនោះ នឹងជ្រាបចូលសាច់ដុំ និងជាលិការាងកាយអ្នកបានយ៉ាងងាយ។ ជឿចុះថា អ្នកនឹងសង្កេតឃើញពីភាពខុសប្លែក យ៉ាងឆាប់រហ័ស ជាពិសេស ត្រូវទទួលទានអាហារដែលល្អសម្រាប់សុខភាពផង ដូចជាបន្លែ សាច់មាន់ សាច់ត្រីជាដើម ទើបជាការល្អ៕

ការឡេីងកំដៅរឺ ក្តៅខ្លួនលេីកុមារ(Fever)


1. អ្វីទៅហៅថាការក្តៅខ្លួន?
ការក្តៅខ្លួនមាននយ័ថា ការឡេីងសីតុណ្ហភាពពីក្នុងខ្លួន ដោយការវាស់កំដៅលេីសពី 38អង្សាសេរ មិនមែនដេាយការស្ទាបនឹនបាតដៃទទេរនោះទេ។
គេអាចយកសីតុណ្ហភាព តាមឃ្លៀក តាមរន្ធត្រចៀក លេីថ្ងាស និងតាមរន្ធគូថ។

2. ហេតុអ្វីបានកូនខ្ញុំក្តៅខ្លួន?
រូបថតរបស់ Cambodia Medical Laboratory។
ក្តៅខ្លួនក្នុងកូនក្មេង ជាទូទៅបណ្តាល មកពីការឆ្លងរោគ។
ការឆ្លងរោគអាចបង្ករមកពី៖
១. វីរុស(virus) ដូចក្នុងជំងឺ ផ្តាសសាយ រលាកទងសួត រាករូស និងជំងឺរលាកផ្លូវដង្ហេីមមួយចំនួន
២. បាត់តេរី ដូចក្នុងជំងឺ គ្រុណពោះវៀន រលាកសាច់សួត ជាដេីម
៣. គេសង្គេតឃេីញករណីខ្លះ ក្តៅខ្លួនក្រេាយចាក់វាក់សាំង និងមានមូលហេតុុផ្សេងទៀតជាច្រេីន។

3. ខ្ញុំគួរអេាយថ្នាំ បញ្ចុះកំដៅអេាយកូនខ្ញុំរឺ អត់?
ក្តៅខ្លួន បញ្ជាក់ពីសមត្ថភាពនៃប្រពន្ធ័ការពាររាងកាយក្មេង កំពង់វាយប្រយុទ្ធ ជាមួយមេរេាគ។ ជាទូទៅការឡេីងកំដៅ តែងតែមានរោគសញ្ញាផ្សេងទៀតមកជាមួយ។

ទោះបីការក្តៅខ្លួន អាចតាមដាន និងព្យាបាលនៅផ្ទះបាន ឱពុកម្តាយគួរតែយកកូន ទៅពិភាក្សារ និងអេាយគ្រូពេទ្យ ពិនិត្យ ជាពិសេសក្នងករណី :
- ក្មេងដែលមានអាយុក្រេាម ៣ខែហេីយក្តៅខ្លួន
- ក្មេងដែលមានអាយុ ចន្លោះ ៣ខែទៅ ៣ឆ្នាំ ហេីយក្តៅខ្លួនលេីសពី ៣ថ្ងៃរឺក៏ មិនញុំអាហារ រឺបៅដោះរឺក៏ មិនរវាសរវ៉ៃ គិតតែពីដេក
-ក្មេងទាំងឡាយណាដែល មានកំដៅលេីសពី ៣៨.៩អង្សាសេ
-ក្មេងទាំងឡាយណាដែលក្តៅខ្លួន ហេីយមានបញ្ហាសេីរស្បែក
រូបថតរបស់ Cambodia Medical Laboratory។

4. ជំរេីសក្នុងការព្យាបាលក្មេងលេីងកំដៅ
ក. ការប្រេីប្រាស់ថ្នាំ

ការប្រេីប្រាស ប៉ារ៉ាសេតាមុល (paracetamol- acetaminophen) អាចអេាយរាងរាល់ ៦ ម៉េាងម្តង។
ការប្រេីប្រាស់ Ibuprofen រាងរាល់ ៦ទៅ៨ម៉េាងម្តង ប៉ុន្តែ មិនគួរប្រេីលេីក្មេងក្រេាមអាយុ ៦ខែទេ។
កំរិតថ្នាំ ត្រូវគណនាតាមគីឡូរបស់ក្មេង

ខ. ការបន្ថែមជាតិទឹក
ការលេីងកំដៅ ធ្វេីអេាយក្មេងបាត់បងជាតិទឹក បេះដូងដេីរញាប់ ដូច្នេះ កាលេីកលេីកទឹកចិត្តអេាយក្មេង ផឹកទឹក ទឹកដោះគោ និងអារហារជាតិទឹកផ្សេងទៀតជាការចាំបាច់
ត្រូវចងចាំថាក្មេងក្តៅខ្លួន តែងតែមិនចង់ញុំអាហារ និងអស់កំលាំង

គ. ការជូតខ្លួន នឹងក្រណាត់សេីម ជាពិសេសនៅក្រេាមឃ្លៀកអាចជួយបន្ថយកំដៅ តែមិនមានប្រសិទ្ធិភាព ដូចការប្រេីប្រាស់ថ្នាំទេ
សូមបញ្ជាក់ថា ទឹកចូលស្រេាមសួត ដេាយការជូតខ្លួន និងងូតទឹកពេលក្តៅខ្លួន មិនអាចកេីតឡេីងទេ៕

ជំងឺពងបែកក្នុងមាត់


Recurrent Aphthous Stomatitis

ជំងឺនៅក្នុងមាត់មានច្រើនប្រភេទដូចជា រលាកឡើងពងទឹក ដំបៅឡើងជាបន្ទះពណ៌ស ពណ៌ក្រហម ដុំគីស ផ្សិត សាច់ដុះ និងប្រភេទជំងឺមហារីកមាត់មាត់ធ្មេញក្នុងនោះជំងឺពងបែកមាត់ក៏ជាជំងឺការឡើងញឹកញាប់ជាងគេ។
រូបថតរបស់ Cambodia Medical Laboratory។
ក) លក្ខណៈទូទៅនៃជំងឺពងបែកមាត់៖
- កើតឡើងជារឿយៗក្នុងវ័យកុមារ និងកាន់តែញឹកញាប់ក្នុងវ័យជំទង់ និងយុវវ័យ ហើយភាគតិចលើមនុស្សចាស់
- អ្នកជំងឺភាគច្រើនមានសុខភាពល្អនិងមិនជក់បារី
- ដំណាក់ការមុនឡើងជាពងបែក រយៈពេល 2 ទៅ 3ម៉ោង ឬមួយថ្ងៃមុនដោយឡើងក្រហម អ្នកជំងឺមានអារម្មណ៍ចាក់តិចៗឬឈឺតិចតួចដូចជារមាស់
- ពេលឡើងពងបែក មានការឈឺចាប់ខ្លាំង ជាពិសេសពិបាកហូបចំណីអាហារ ហើយពងបែកមានសភាពខូងផតកណ្ដាលនិងគែមជុំវិញក្រហម
- ទីតាំងឡើងពងបែកក្នុងមាត់ លើជាលិកាទន់ដូចជា អណ្តាត បបូរមាត់ខាងក្នុង ក្រអូមទន់ សាច់ផ្ទាល់…
- ពេលជាមួយកន្លែងអាចកើតឡើង កន្លែងផ្សេងៗបន្តបន្ទាប់និងញឹកញាប់

ខ) ពងបែកមាត់មាន៣ ប្រភេទធំៗ គឺ៖
១) ពងបែកមាត់ទំហំតូច(Minor Aphthous Stomatitis)
- ជាប្រភេទកើតញឹកញាប់
- កើតឡើងលើជាលិកាទន់ក្នុងមាត់
- ពងបែកមានសភាពខូងកណ្តាល មានរាងជារង្វង់មូល នឹងទំហំ ៣-៧មីលីម៉ែត្រ ហើយគែមជុំវិញព័ណក្រហម
- ពងបែកមានចំនួន១ ឬច្រើនកន្លែង
- មានការឈឺចាប់ពេលញ៉ាំចំណីអាហារ
២) ពងបែកមាត់ទំហំធំ (Major Aphthous Stomatitis)
- មិនសូវជួបប្រទះ
- មានទំហំធំច្រើនសង់ទីម៉ែត្រ
- ការឈឺចាប់ខ្លាំង អាចមានជាក្តៅខ្លួន
- មានការជាសះរយៈពេលយូរច្រើនខែ
- ពេលជាទៅវិញអាចមានស្លាកស្នាម
៣) ពងបែកតូចៗច្រើនរាប់រយ (Herpetiform Aphthous Stomatitis)
- មិនសូវជួបប្រទះ
- មានទំហំ១ទៅ២មីលីម៉ែត្រ
- មានចំនួនច្រើនរហូតដល់រាប់រយ
- ឡើងក្រហមខ្លាំង
គ) មូលហេតុ៖
- មិនទាន់មានការរកឃើញច្បាស់លាស់ពីមូលហេតុពិតប្រាកដនូវឡើយ ប៉ុន្តែភាគច្រើនគឺបណ្តាលមកពី៖
• កត្តាតំណពូជ
• ការប៉ះទង្គិចញឹកញាប់
• ការរលាកបង្កររោគ
• ភាពមិនប្រក្រតីនៃប្រព័ន្ធភាពស៊ាំ (HIV)
• ភាពមិនប្រក្រតីនៃក្រពះ ពោះវៀន
• កង្វះគ្រាប់ឈាម និងវីតាមីន
• ការប្រែប្រួលអមូន
• ការគិតច្រើន ស្រ្តេស
• ការប្រើប្រាស់ថ្នាំមួយចំនួន
ឃ) ជំងឺដែលមានលក្ខណៈស្រដៀងនិងជំងឺពងបែកមាត់
- Erythème multiforme
- Récurrent herpes
- Pemphigiod
- Pemphigus
- Chronic Infection (Syphilis, TB, Fungal)
- Hand food and mouth disease
- Néoplasme Tumor
ង) ការព្យាបាល៖
- ការព្យាបាល អាស្រ័យលើការពិនិត្យរកមូលហេតុ ដែបង្ករឡើងដូចរៀបរាប់ខាងលើ
- ពងបែកមាត់ទំហំតូច អាចជាសះត្រឡប់ទៅវិញ ដោយខ្លួនឯងក្នុងរយៈពេល ១០ទៅ១៤ ថ្ងៃ
- អាចប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ក្នុងរយៈពេលខ្លី(៣ទៅ៤ថ្ងៃ)
- សូមកុំប្រើប្រាស់ថ្នាំសះដោយខ្លួនឯង បើមិនមានការពិនិត្យពីគ្រូពេទ្យ ឬទន្តបណ្ឌិត
- សូមធ្វើអនាម័យមាត់ធ្មេញឲ្យល្អ
- ណាត់ជូបទន្តបណ្ឌិត ដើម្បីធ្វើរោគវិនិច្ឆ័យ ដោយការផ្គូរផ្គង់ជាមួយលក្ខណៈជំងឺក្នុងមាត់ផ្សេងៗទៀត ដែលមានលក្ខណៈស្រដៀងគ្នា

“ប្រសិនបើលោកអ្នកមានការរលាក ឬដំបៅក្នុងមាត់ មិនលើសពី២សប្តាហ៍ សូមណាត់ជូបជាមួយទន្តបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិនិត្យ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលប្រកបដោយជំនាញនិងបទពិសោធន៍។”

ចំណេះដឹងអំពីជំងឺរលាកផ្លូវនោម ! Urinary Tract Infection




ជំងឺរលាកផ្លូវនេាម ជាការរលាក ផ្នែកណាមួយនៃប្រពន្ធ័ផ្លូវនេាមដែលរួមមាន តំរងនេាម (ចាស់ៗតែងតែហៅថ ក្រលៀន) បង្ហួរនេាមនិង ផ្លេាកនេាម។
រូបថតរបស់ Cambodia Medical Laboratory។
ប្រពន្ធ័ផ្លូវនេាម ជាកន្លែងដែលស្អាតមិនមានមេរេាគរស់នៅទេ ប៉ុន្តែនៅពេលដែលបាក់តេរីរាលដាលដល់ ផ្នែកណាមួយនៃផ្លូវនេាម វានិងបណ្តាលអេាយមានការរលាក។

មានករណីមួយចំនួនដូចខាងក្រេាម ដែលងាយបណ្តាលអេាយកេីតជំងឺរលាកផ្លូវនេាម:
១. ការលូតលាស់ មិនធម្មតានៃប្រពន្ធ័ផ្លូវនេាមពីកំនេីត ហេតុដូចនេះហេីយបេីមានបញ្ហារលាកផ្លូវនេាមលេីសពី ២ដងគួរតែ អេកូពោះ ដេីម្បីរកភាពមិនធម្មតានៃប្រពន្ធ័ផ្លូវនេាម។
២. ផ្លេាកនេាម ធ្វេីការមិនបានល្អ ដូចករណីនេាមមិនអស់ពីផ្លេាកនេាម ការបង្អាក់ការនេាម ព្យាយាមទប់មិនអេាយនេាមពេលឈឺនេាម ព្រោះវាបង្ករភាពងាយស្រួលឆ្លងប្រពន្ធ័ផ្លូវនេាម។
៣. បញ្ហាផ្លូវនេាមតូចចង្អៀតពេក (phimosis) ដែលធ្វេីអេាយចាល់ទឹកនេាម។


តេីមានរោគសញ្ញាអ្វីខ្លះ?
១. ក្តៅខ្លួនខ្លាំង
២. ក្អួត ជួនកាលរាករូស
៣. ថយចុះ ការបៅ និងញុាំ
៤. ឈឺជុកពោះ ឈឺក្តៅក្រហាយផ្លូវនេាមពេលនេាម
៥. នេាមញឹក និងពិបាកនេាម

ធ្វេីម្តេចទេីបដឹងថារលាកផ្លូវនេាម?
មានតែការពិនិត្យទឹកនេាមទេ ទេីបដឹងថាមានរលាកផ្លូវនេាម។ ពេលជួបគ្រូពេទ្យ គាត់និងអេាយកំប៉ុងដាក់ទឹកនេាម បន្ទាប់មកវាត្រូវបញ្ជូនទៅអេាយមន្ទីរពិសេាធន៍ពិនិត្យមេីល និងទឹកនេាមមួយផ្នែកត្រូវយកទៅបណ្តុះរកមេរេាគដែលបង្ករ។
រលាកផ្លូវនេាមត្រូវព្យាបាលបែបណា?
ការប្រេីថ្នាំផ្សះ ជាជំរេីសក្នុងការព្យាបាលរលាកផ្លូវនេាម។ អ្នកអាចឃេីញអាការៈធូរស្រាល ១ទៅ២ថ្ងៃក្រេាយប្រេីថ្នាំផ្សះ។
បេីមានបញ្ហាបារម្មណ៍ ត្រូវយកកូនមកពិគ្រោះជាមួយពេទ្យ៕



ធ្វើម៉េចអាចដឹងកូនអាលែកហ្ស៊ីជាមួយអាហារ? មូលហេតុ និងរោគសញ្ញាម៉េចខ្លះ?


រូបថតរបស់ Cambodia Medical Laboratory។

អាលែកហ្ស៊ី សំដៅ​ទៅ​លើ​ប្រតិកម្ម​រាង​កាយ​ប្រឆាំង​នឹង​អ្វី​មួយមក​ពី​ខាងក្រៅ ​រាប់​បញ្ចូល​ទាំង​អាហារ​យើង​ញ៉ាំ​ផង​ដែរ។ ក្មេង​ៗ​មួយ​ចំនួន គឺ​មាន​ប្រតិកម្ម​ជា​មួយអាហារ​ដែល​ញ៉ាំ ដែល​បណ្តាល​មាន​ការ​ឡើង​រោល​កន្ទួល​ក្រហម​ស្បែក ក្អួត ពិបាក​ដក​បង្ហើម សន្លប់ ហើយ​ក្នុង​ករណី​ធ្ងន់​ធ្ងរ អាច​បណ្តាល​ឲ្យ​ស្លាប់​ទៀត​ផង។ ហេតុនេះ ប៉ាម៉ាក់ ទាំង​អស់​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ នឹង​ចេះ​កត់​សម្គាល់​អាហារ​ណាល្អ​សម្រាប់​កូន និង​អាហារ​ណា​ធ្វើ​ឲ្យ​កូន​មាន​អាលែកហ្ស៊ី។


១- អ្វី​ជា​បញ្ហា​អាលែកហ្ស៊ីអាហារ?


អាលែកហ្ស៊ី​អាហារ​ កើត​ឡើង​ពេល​រាង​កាយ​​យើង ​ចាត់ទុក​អាហារ​​ជារបស់​មាន​គ្រោះ​ថ្នាក់​ ដោយ​វា​ផ្ដល់​សញ្ញា​ទៅ​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ ផលិត​អង់​ទី​ករ​វាយ​តប​ត្រឡប់​ទៅ​វិញ។ រាល់​ការ​ប៉ះ​ពាល់​​ជាមួយ​អាហារ​ទាំង​អស់ មាន​ដូច​ជា​ការ​ប៉ះ ញ៉ាំ ឬ​ហិត​ក្លិន វា​នឹង​ធ្វើ​ឲ្យ​រាងកាយ​យើង​បញ្ចេញ​សារធាតុ​គីមី​ជាក់​លាក់​មួយ ហៅ​ថាហ៊ីស្តាមីន (Histamine) ដើម្បី​ការពារ​ខ្លួន។ សកម្មភាព​នេះ ​បញ្ចេញ​រោគ​សញ្ញា​អាលែកហ្ស៊ី​កើត​ឡើង ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​លើ​ប្រព័ន្ធ​ដង្ហើម ប្រព័ន្ធ​រំលាយ​អាហារ ស្បែក និង​ប្រព័ន្ធ​សរសៃ​ឈាម​បេះ​ដូង។



២- ធ្វើ​ម៉េច​ទើប​ដឹង​កូន​អាលែកហ្ស៊ី​ជាមួយ​អាហារ?



រោគ​សញ្ញា​សាមញ្ញ​នៃ​បញ្ហា​អាលែកហ្ស៊ី​អាហារ​មាន​ដូច​ជា៖



– ឡើង​ក្រហម​ស្បែក
– ឡើង​កន្ទាលត្រអាក​លើ​ស្បែក
– ឡើង​កន្ទួល​ក្រហម​រមាស់
– ហើម​បបូរ​មាត់ ភ្នែក និង​មុខ
– ហៀរ​សំបោរ ឬ​តឹង​ច្រមុះ កណ្ដាស់ ហៀរ​ទឹក​ភ្នែក
– ចង្អោរ​ចង់​ក្អួត ក្អួត ឈឺ​ពោះ រាក
– រមាស់​ក្នុង​មាត់ ឬ​បំពង់​ក។



​បើ​អាលែកហ្ស៊ី​មាន​សភាព​ធ្ងន់​ធ្ងរ ប្រតិកម្ម​អា​ណា​ហ្វី​ឡាក់​ទិច​ (Anaphylaxis) អាច​កើត​មាន​ឡើង ហេតុនេះ​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​មន្ទី​រពេទ្យ​បើ​កូន​យើង​​មាន​សញ្ញាដូច​ខាង​ក្រោម៖



– ដក​ដង្ហើម​ឮសម្លេង
– ថប់​ក្នុង​ទ្រូង
– ហើម​អណ្ដាត និង​បំពង់​ក
– ថប់​តាម​ផ្លូវ​ដង្ហើម
– សម្ពាធ​ឈាម​ចុះ​ទាប​ខ្លាំងគ្រោះថ្នាក់​ដល់​ជីវិត (Shock)
– វិល​មុខ វង្វេង​រង្វាន់ បាត់​ស្មារតី។



ក្នុង​ករណី​ខ្លះ ​បញ្ហា​អាលែកហ្ស៊ី​ជាមួយអាហារ ពិបាក​ក្នុង​ការ​កំណត់​ណាស់ ដោយ​សារ​តែ​វា​មាន​ភាព​សាំញ៉ាំ​ពេក។ បញ្ហា​មួយ​នេះ អាច​ហៅ​ម្យ៉ាងទៀត​ថា​ អាលែកហ្ស៊ី​លាក់​មុខ ច្រើន​កើត​លើ​ក្មេង​ទើប​កើត ហើយ​ខុស​គ្នា​ពី​អាលែកហ្ស៊ី​ចេញ​សញ្ញា​ភ្លាម​ៗ ដែល​វា​មាន​បញ្ចេញ​ហ៊ីស្តាមីន ចំណែក​ឯ​អាលែកហ្ស៊ី​ដែល​មិន​ងាយ​បង្ហាញ​សញ្ញា​វិញ​ វា​ទាក់​ទង​ជាមួយ​ប្រព័ន្ធ​ការ​ពារ​ខ្លួន​យើងត្រូវ​ការ​ពេល​យូរ​ទើប​ឆ្លើយ​តប​ជាមួយ​សារធាតុ​បង្ក​អាលែកហ្ស៊ី​ (Allergen)។



ការ​ឆ្លើយ​តប​យឺត ​ធ្វើ​ឲ្យ​យើង​ពិបាកដឹងថា​ អាហារ​ណាមួយ​ ជាមូលហេតុ​ធ្វើ​ឲ្យ​អាលែកហ្ស៊ី ហើយ​ប៉ា​ម៉ាក់​ អាច​នឹង​បញ្ចុក​អាហារ​ដដែល និង​ធ្វើ​ឲ្យ​កូន​អាលែកហ្ស៊ី​ម្ដង​ហើយ​ម្ដង​ទៀត។ អាលែកហ្ស៊ី​ជា​មួយ​អាហារ​ ដែលមិន​ងាយ​បញ្ចេញ​សញ្ញា ​អាច​ធ្វើ​ឲ្យ​ខ្លួន​យើង​មាន​ជំងឺ​មួយ​ចំនួន​ដូច​ជា ​ជំងឺ​ត្រអក​(Eczema) ហើម​ពោះ ឈឺ​ពោះ​ខ្លាំង ក្មេង​លូត​លាស់​មិនបាន​ល្អ រាករូស និង​ទល់​លាមក។ រោគ​សញ្ញា​ទាំង​អស់​នេះ ​នឹង​បាត់​ទៅ​វិញ​ នៅ​ពេលយើង​ឈប់​ឲ្យ​កូន​ៗ​ញ៉ាំ​អាហារ​ណា​ធ្វើ​ឲ្យ​អាលែកហ្ស៊ីទាំង​នេះ។ អាហារ​បង្ក​បញ្ហា​ទាំង​អស់ ភាគ​ច្រើនគឺ​ទឹក​ដោះ​គោ ទឹក​សណ្ដែក ស៊ុត និង​ស្រូវ​សាលី។



៣- អាលែកហ្ស៊ីអាហារ និងការញ៉ាំអាហារខុស



ភាគ​ច្រើនយើង​តែង​ច្រឡំ​គ្នា​ រវាង​បញ្ហា​ទាំង​ពីរ​នេះ ហើយ​ករណី​ញ៉ាំ​អាហារ​ខុស ​ធ្វើ​ឲ្យ​ចេញ​រោគ​សញ្ញា​ស្រដៀង​គ្នា​ ប៉ុន្តែ​វា​មិនទាក់​ទង​គ្នា​ជាមួយ​នឹង​ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន ហើយរាងកាយ​ក៏​​មិន​បញ្ចេញ​ហ៊ីស្តាមីន​( Histamin ) ​ដែរ។ ញ៉ាំ​អាហារ​ខុស ​អាច​ដោយ​សារ​តែ​ប្រព័ន្ធ​រំលាយ​អាហារ​​មិន​អាច​ធ្វើ​​ការ​បាន​ល្អ​ចំពោះ​អាហារ​មួយ​ចំនួន។ បញ្ហា​នេះ​ អាច​គួរ​ឲ្យ​ធុញ​ទ្រាន់ ប៉ុន្តែ​វា​​មិន​បង្ករ​ឲ្យ​មាន​គ្រោះ​ថ្នាក់​នោះ​ទេ។



៤- គួរ​ធ្វើ​ម៉េច​ពេល​កូន​អាលែកហ្ស៊ី​ជាមួយ​អាហារ?



បញ្ហា​អាលែកហ្ស៊ី​​អាហារ​ ងាយ​ដឹង​ណាស់ ដោយ​សារ​តែ​រាងកាយ​យើង​នឹង​ប្រតិកម្ម​ភ្លាម​ៗ​ ជាមួយ​នឹង​អាហារ​ទាំង​នោះ។ បើយើង​​សង្ស័យ​ថា​កូន​អាលែកហ្ស៊ី​ជាមួយ​អាហារណា​មួយ មិន​ត្រូវ​​ឲ្យ​គេ​ទៅ​ប៉ះ​ពាល់អាហារ​នោះ​ដាច់​ខាត​ រហូត​ទាល់​តែ​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​សិន។ បើ​សង្ស័យ​ថា​កូន​​មាន​ជំងឺ ឧទាហរណ៍​ មាន​អាការៈ ​រាក ឬ​ភើ​ ហើម​ពោះ ដោយ​សារ​តែ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​លាក់​មុខ​រយៈពេល​យូរ សូម​កត់​ចំណាំ​របប​អាហារកូន​យើងញ៉ាំ ហើយ​បើកូននៅ​បៅ​ដោះ​ទេ សូម​កត់​ចំណាំ​រាល់​ចំណី​អាហារ​ម៉ាក់ៗ​ញ៉ាំ ដើម្បី​អាច​ដឹង​ ​តើ​រោគ​សញ្ញា​កើត​ឡើង​ទាក់​ទង​នឹង​ប្រភេទ​អាហារ​ណា​មួយ។ ការកត់​ចំណាំ​នេះ នឹង​ជា​ជំនួយ​​ល្អ​បំផុត នៅ​ពេលយើង​យក​កូន​ទៅ​ជួប​ពេទ្យ។

របៀប​ស្វែង​រក​​ព័ត៌​មាន​​នៅ​​ក្នុង​​អ៊ីនធឺណែត​​ឱ្យ​មាន​ប្រសិទ្ធភាព | Effective Internet Searching


នាពេលបច្ចុប្បន្ន​​នេះ​​បច្ចេកវិទ្យា​បាន​ដើរ​​តួ​យ៉ាង​​សំខាន់​​ក្នុង​​ជីវភាព​​រស់​​នៅ​របស់​​មនុស្ស​ក្នុង​សង្គម ទាំង​ការ​កម្សាន្ត និង​ការ​សិក្សា​ស្រាវ​ជ្រាវ​ស្វែង​រក​ចំណេះ​ដឹងថ្មី​ៗ​ជា​ដើម ។ ដូច្នេះអ្នក​ត្រូវ​ចេះ​​ការ​ស្វែង​រក​ព័ត៌​មាន​ដែល​ត្រឹមត្រូវ​​ និង​មាន​ប្រសីទ្ធភាព​ខ្ពស់ ដើម្បី​ប្រើប្រាស់​ព័ត៌មាន​ទាំង​នោះ​ឱ្យ​បាន​ជា​ប្រយោជន៍ និង​មិន​ផ្ដល់​ផល​ប៉ះ​ពាល់​ដល់​ខ្លួន​អ្នក អ្នក​ដទៃ​ និង​សង្គម ។ អ្នក​ត្រូវ​ស្វែង​រក​ព័ត៌​មាន ដែល​មាន​ប្រភព​ច្បាស់លាស់ និង​គួរ​ឱ្យ​ទុក​ចិត្ត​បាន ។ ខាង​ក្រោម​នេះ​ជា​វីដីអូ​ដែល​បបង្ហាញ​ពី​របៀប​ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​ដែល​ត្រឹម​ត្រូវ​ និង​មាន​ប្រសិទ្ធភាព ៖

ប្រភព៖ ក្រសួង​អប់រំ​យុវជន​និង​កីឡា​

ជំងឹដុះសាច់​​​បំពង់​ក​បណ្ដាលមក​ពី...................




ដុះសាច់​​​បំពង់​ក​បណ្ដាលមក​ពី​​បា​ក់តេ​រី​​​ម្យ៉ាង​​ធ្វើ​​ឱ្យ​ឈឺ​​ចុក​ចាប់​ក្នុង​បំពង់​ក​​​ពិបាក​​ទទួលទាន​​ការ​រស់​នៅ​​​ប្រកប​ដោយ​​​​ភាព​អនាម័យ​​ជា​ឱសថ​​​ដ៏​ពិសិដ្ឋ​​​ក្នុ​ង​ការ​​បញ្ចៀស​​មេ​រោគ​​នេះ​
ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​​​ធ្លាប់​ឮ​ពី​​ជំងឺ​ដុះ​សាច់​បំពង់​​ក​​​ ហើយ​នៅ​ពេល​ដែល​កើត​​​មាន​ជំងឺ​នេះ​ម្តង​ៗ​​​​លោក​អ្នក​តែង​តែ​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ ព្រោះ​​​បង្ក​​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ជាច្រើន​​​ពិសេស​​​មាន​​​ការ​ឈឺ​ចាប់​នៅ​​ក្នុង​​​​​បំពង​ក​​ពិបាក​​​ទទួល​​ទាន​​​ចំណី​អាហារ ។
​​​​លោក​វេជ្ជ​បណ្ឌិត​ស្រូយ​ អា​ដុល្លា​​​​រ​ គ្រូ​ពេទ្យ​ឯក​ទេស​ត្រចៀក​ ច្រមុះ​ បំពង់​ក​ ​នៃ​មន្ទីរ​ពេទ្យ​ព្រះកេ​តុមាលា​ ​​​​បាន​ប្រាប់​កោះ​សន្តិ​​ភាព​ឲ្យ​​ដឹង​ថា ដុះ​សាច់​បំពង់​ក​​​​ជា​ជំងឺ​មួយ​​​ប្រភេទ​​ដែល​បណ្តាល​មក​ពី​ការ​រលាក​ដុំ​សាច់​នៅ​បំពង​ក​​(tonsils)​ ដែល​បង្ក​ពី​ពពួក​វីរុស​ និង​​​បាក់​តេរី​ ។​ អ្នក​ជំងឺ​​​ដែល​កើត​មាន​បញ្ហា​នេះ​អាច​មាន​អាការៈ​មួយ​ចំនួន​​ដែល​គួរ​ឲ្យ​​កត់​​សម្គាល់​ដូច​ជា ៖

រូបថតរបស់ Cambodia Medical Laboratory។
១-​​ឈឺ​ក​​​​​ ​​​ឬ​រីក​សាច់​បំពង់​ក​ធំ​ (tonsils) ។
២-​ ​​ឡើង​កម្ដៅ​​​ខ្លួន​​ ក្អក​ ឈឺ​ក្បាល​​ បង្ក​ជា​គ្រុន​​ ឈឺ​ខ្លួន​ប្រាណ ។
៣-​មាន​អា​រម្មណ៍​​ល្ហិត​ល្ហៃ​មាន​ឡើង​គ្រាប់​
ស​ៗ​​​ដូច​ជា គ្រាប់​អង្ករ​​នៅនឹង​សាច់​បំពង​ក​(ton sils) ​​​ហើ​មក ​ឬ​មានឡើង​​កូន​កណ្តុរ​​នៅ​ខាង​ក្រៅ ជួន​កាល​អាច​មាន​ក្អូត​ ​​​​​ឬក្លិន​មាត់​ទៀត​ផង​​ ។

ដោយ​​សារ​តែ​ជំងឺ​នេះ​អាច​ ជា​សះស្បើយ​​ដោយ​​ខ្លួន​ឯង​បាន​​នៅ​ក្នុង​ចន្លោះ​​​ ពេល​ពី​៣​ថ្ងៃ​ទៅ​១០​ថ្ងៃ​ ដូច្នេះ​​​លោក​អ្នក​​​ត្រូវ​ធ្វើការ​​ព្យា​បាល​​តាម​​វិធី​សាស្រ្ត​ដូច​ខាង​ក្រោម​ ៖
១-​ត្រូវ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ដោយ​ខ្ពុរ​សម្អាត​មាត់​​ និង​ធ្មេញ​​ជាមួយ​​​ទឹក​អំបិល​ ឬ​ទឹក​ថ្នាំ​​ខ្ពុរ​មាត់ឲ្យ​បាន​ញឹក​ញា​ប់ ។
២-​ប្រើ​ថ្នាំបៀម​ផ្សេ​ង​ទៀត​​ ឬ​ឱសថ​មួយ​ចំនួន​​​ដែល​អាច​កាត់​បន្ថ​យ​ការ​ឈឺ​ចាប់​ឬ​កាត់​បន្ថយ​គ្រុន​ក្តៅ​និង​ការ​ឡើង​កម្ដៅ​​ ។
៣-​ក្នុង​ករណី​មាន​ការ​រលាក​សាច់​បំពង់​ក​ដែល​បណ្តាល​មក​ពី​ពពួក​​បា​ក់​តេរី​ លោក​អ្នក​​​​​​ត្រូវ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​ពិនិត្យ​ និង​ព្យា​បាល​ឲ្យ​បាន​ត្រឹម​ត្រូវ​ ។​ បើ​សិន​ជា​ការ​ព្យា​បាល​ដោយ​ឱសថ​​មិន​មា​ន​ប្រសិទ្ធ​ភាព​ ឬ​ក៏​កើត​មាន​ជំងឺ​នេះ​ឡើង​វិញ​ជា​ញឹក​ញាប់​​ រហូត​ដល់​៥​ទៅ​៦​ដង​ក្នុង​មួយ​​ឆ្នាំ​ ​​​គ្រូពេទ្យ​ឯក​ទេស​នឹង​​ត្រូវ​​ព្យា​បាល​​ដោយ​ការ​វះ​កាត់​ជំនួស​ការ​ប្រើ​ប្រាស់​ឱសថ​ ។

ដូច​ដែល​​​​បាន​ជ្រាប​រួច​មក​ហើយ​​​ ជំងឺ​ដុះ​​សាច់​​បំពង់ក​​​​​​វា​បង្ក​ឡើង​ដោយ​ពពួក​វីរុស​និង​បាក់​​តេរី​ដូច្នេះ​ដើម្បី​ការ​ពារ​កុំ​ឲ្យ​កើត​មាន​នូវ​បញ្ហា​នេះ​​​បន្ត​​​​​​ទៀត​លោក​អ្នក​ត្រូវ​​​​ធ្វើ​យ៉ាង​ណា​​ ឲ្យការ​រស់​នៅ​​​ប្រកប​ដោយ​អនាម័យ​ និងប្រកាន់​​​ខ្ជាប់​​​នូវ​​ការហូបស្អាត​ រស់​នៅ​ស្អា​ត​ ៕

លក្ខណៈសម្គាល់ខុសគ្នារវាង COVID-19 និងផ្ដាសាយធំ

លក្ខណៈសម្គាល់ខុសគ្នារវាង COVID-19 និងផ្ដាសាយធំ

ដោយ​មាន​សំណូមពរ​ច្រើន​ ឲ្យ​បកស្រាយ​ពី​រោគសញ្ញា ឬ​លក្ខណៈ​សម្គាល់​ខុស​គ្នា​រវាង COVID-19 និង​ផ្ដាសាយ​ធំ។ យើងបានសម្ភាស​ជាមួយ​លោក​វេជ្ជបណ្ឌិត សូ សំណាង ឯកទេស​ទូទៅ ដែល​នឹង​ធ្វើ​ការ​បង្ហាញ​ឲ្យ​ដឹង​ពី​ភាព​ខុសគ្នាខ្លះ​ៗ​រវាង​រោគសញ្ញា​ជំងឺ​ទាំង ២ ដូច​ខាងក្រោម៖
រូបភាព
១- COVID-19
ក្ដៅ​ខ្លួន​ខ្លាំង
ក្អក​ហត់​ខ្លាំង
ពិបាក​ដក​ដង្ហើម
បេះដូង​លោក​ញាប់
មាន​រយៈ​ពេល ១៤ ថ្ងៃ​ចេញ​រោគ​សញ្ញា
មិន​ទាន់​មាន​វ៉ាក់សាំង
មិន​ទាន់​មាន​ថ្នាំ​ព្យាបាល
មិន​អាច​កំណត់​ពេល​វេលាព្យាបាល។
COVID-19
២- ផ្ដាសាយ​ធំ
ក្ដៅ​ខ្លួន
ក្អក
ឈឺ​បំពង់ក
ហៀរ​សំបោរ
ឈឺ​ក្បាល
ឈឺ​ខ្លួន ឬ​ឈឺ​សាច់​ដុំ
អស់​កម្លាំង​ល្ហិតល្ហៃ
ស្រៀវស្រាញ
មាន​រយៈ​ពេល ៣-៤ ថ្ងៃ​ចេញ​រោគ​សញ្ញា
ប្រហែល៧ ថ្ងៃ​នឹង​ជា​វិញ។
លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​យើង​ប្រកាន់​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​ផ្សេង​ៗ ហើយ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​មាន​អាការៈ​ដូច​រៀបរាប់​ខាង​លើ។

តើ​អ្វី​ជា​ បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ | ICT (Information and Communication Technology)


បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ហៅកាត់ថា ICT ( ICT = Information and Communication Technology) គឺជាវិជ្ជាដែលមានជំនាញច្បាស់លាស់ក្នុងការផ្ដល់ព័ត៌មានទៅវិញទៅមកដែលសំដៅទៅលើការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលតាមរយៈឧបករណ៍អេឡិចត្រូនិក ដែលអាចជួយឱ្យអង្គការ និងស្ថាប័នជំនួញ មានលទ្ធភាពចូលប្រើប្រាស់ព័ត៌មានបានរហ័ស ។ ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍សំដៅលើឧបករណ៍អេឡិចត្រូនិកដែលអាចផ្ទុក ប្រើប្រាស់ រៀបចំ ចែកចាយ ឬទទួលព័ត៌មានតាមបែបអេឡិចត្រូនិក ។
ឧទាហរណ៍ ៖
 
កុំព្យូទ័រ


ទូរសព្ទ


ទូរទស្សន៍




សារអេឡិចត្រូនិក



វិទ្យុ ល ។