ស្វែងយល់អំពីការប្រើប្រាស់ក្ដារចុច | Keyboard layout
ក្ដារចុចត្រូវបានបែងចែកជា ៤ប្លង់

👉ប្លង់គ្រាប់ចុចមុខងារ
ប្លង់គ្រាប់ចុចមុខងារ(Function Keys) ៖ ជាប្លង់ដែលមានគ្រាប់ចុច F1, F2, F3.........F12។
👉ប្លង់គ្រាប់ចុចអក្សរ
ប្លង់គ្រាប់ចុចតួអក្សរ (Characters Keys) ៖ មានគ្រាប់ចុច A, B, C.............................Z. ដែលនៅក្នុងនោះមានដាក់បញ្ចូលនូវ ព្យញ្ជនៈ ស្រៈ លេខ ជាភាសាខ្មែរ និង គ្រាប់ចុចបន្ថែមផ្សេងទៀត ជាច្រើនក្នុងប្លង់នេះ ដូចជាគ្រាប់ចុច បញ្ជា(Ctrl) ប្ដូរ(Shift) ជំនួស(Alt) ឆ្លាស់(Alt Gr) បញ្ចូល(Enter) លុប(BackSpace) ថេប(Tab) ប្ដូរជាប់(Caps Lock) ចន្លោះមើលមិនឃើញ(Space)។ល។
👉ប្លង់គ្រាប់ចុចលេខ
គ្រាប់ចុចលេខ (Numeric Keypad) ៖ ដែលមានលេខ (0-9)និងសញ្ញាប្រមាណវិធី បូក(+) ដក(-) គុណ(*) ចែក(/)។ល។
👉ប្លង់គ្រាប់ចុច ផ្សេងៗ
ប្លង់ចុចបន្ថែមផ្សេងទៀត (Extra Keys) ៖ មានដូចជាគ្រាប់ចុច ព្រួញ(Arrow keys) ដើម(Home) ចុង(End) លុប(Delete) បញ្ជាន់(Insert) ទំព័រលើ(Page Up) ទំព័រក្រោម(Page Down) ។ល។
0 comments:
Post a Comment