👉អ្វីទៅជាកុំព្យូទ័រ?
កុំព្យូទ័រ គឺជាម៉ាស៊ីនអេឡិចត្រូនិកដែលអាចបញ្ចូល គណនា រក្សាទុកទិន្នន័យ(ឯកសារ) និងបញ្ចេញទិន្នន័យនោះមកក្រៅវិញ។ វាជាឧបករណ៍អេឡិចត្រូនិកសម្រាប់ធ្វើការជាមួយព័ត៌មាន។
អ្នកអាចប្រើកុំព្យូទ័រសម្រាប់ការងារ ដូចជា សរសេរសំបុត្រ គូរគំនូរ គណនា គ្រប់គ្រងទិន្នន័យ ទំនាក់ទំនងព័ត៌មាន ធ្វើរបាយការណ៍ សរសេរសៀវភៅ រចនារូបភាព បង្កើតកម្មវិធី។ល។
សមាសភាគនៃកុំព្យូទ័មាន៖អ្នកអាចប្រើកុំព្យូទ័រសម្រាប់ការងារ ដូចជា សរសេរសំបុត្រ គូរគំនូរ គណនា គ្រប់គ្រងទិន្នន័យ ទំនាក់ទំនងព័ត៌មាន ធ្វើរបាយការណ៍ សរសេរសៀវភៅ រចនារូបភាព បង្កើតកម្មវិធី។ល។
១/កណ្ដុរ
កណ្ដុរគឺជាឧបករណ៍កាន់ដោយដៃ ដែលអនុញ្ញាតឱ្យអ្នកបញ្ជារព្រួញកណ្ដុរ ដែលស្ថិតនៅលើអេក្រង់ ដើម្បីចង្អុលលើរូបតំណាង ឬជ្រើសម៉ឺនុយណាមួយ។ វាត្រូវប្រើដោយភ្ជាប់ទៅនឹងធុងប្រព័ន្ធតាមរយៈច្រក PS/2 ឬ USB។

២/ក្ដារចុច
ក្ដារចុចគឺជាឧបករណ៍សម្រាប់បញ្ចូលទិន្នន័យ។ អ្នកត្រូវប្រើម្រាមដៃដើម្បីចុចបញ្ចូលទិន្នន័យ ឬបញ្ជាឱ្យវាធ្វើការងារអ្វីមួយនៅក្នុងកុំព្យូទ័រតាមរយៈគ្រាប់ចុចណាមួយ។ វាត្រូវបានគេប្រើ ដោយភ្ជាប់ជាមួយនឹងធុងប្រព័ន្ធតាមរយៈច្រក PS/2 ឬ USB។
៣/ម៉ូនីទ័រ
ម៉ូនីទ័រ គឺជាឧបករណ៍មានរាងដូចជាទូរទស្សន៍ ដែលមាននាទីសម្រាប់បង្ហាញព័ត៌មានផ្សេងៗ ដែលកំពុងដំណើរការក្នុងកុំព្យូទ័រ។ វាត្រូវបានគេប្រើ ដោយភ្ជាប់ជាមួយនឹងធុងប្រព័ន្ធតាមរយៈច្រក វីជីអេ (VGA Port)។
៤/ធុងប្រព័ន្ធ
ធុងប្រព័ន្ធ គឺជាធុងមួយ ដែលផ្ទុកនូវសមាសភាគផ្នែករឹងសំខាន់ៗ សម្រាប់ឱ្យប្រព័ន្ធកុំព្យូទ័រដំណើរការ។ សមាសភាគទាំងនោះ មានដូចជា បន្ទះមេ(Motherboard) ខួរក្បាល(CPU=Central Processing Unit) ថាសរឹង(Hard Disk Drive) អង្គចងចាំបណ្ដោះអាសន្ន(RAM= Random Access Memory) កាតបន្ថែម(Expansion Card) ដ្រាយស៊ីឌីរ៉ូម(CD-ROM Drive)។ល។

0 comments:
Post a Comment