Prevent from CORONA Virus ការការពារពីមេរោគកូរូណា
សារអប់រំក្នុងការបង្ការជំងឺ COVID-19 និងកាត់បន្ថយហានិភ័យបណ្តាលមកពីជំងឺនេះ ។មេរោគ COVID-19 មិនមាននៅក្នុងខ្យល់ទេ !
វាមាននៅក្នុងដំណក់ទឹកដែលកេីតចេញពីអ្នកជំងឺក្អកឬកណ្តាស ត្រូវចងចាំដំណក់ទឹកអ្នកជំងឺដល់ទីណា មេរោគដល់ទីនោះ ។

មេរោគ កូរ៉ូណាវីរុស ប្រភេទថ្មី ឆ្លងតាមរយ: ដំណក់ ទឹកតូចៗ ដែលខ្ទាតចេញមកក្រៅតាមរយ: ក្អកឬកណ្តាស ។ ត្រូវចងចាំថា ដំណក់ ទឹក តូចៗ អ្នកជំងឺដល់ ទីណា មេរោគ នឹងទៅ ដល់ទីនោះ ។
អ្នកវិទ្យាសាស្រ្តរកឃេីញថា ចំងាយខ្ទាតចេញពីមុខមនុស្សយេីងចំងាយបាន ៣ហ្វីត បេីគិតពីរង្វាស់ម៉ែត្រគឺ ៩០សង់ទីម៉ែត្រ ។ ដូច្នេះបេីយេីងនៅឆ្ងាយពីអ្នកជំងឺលេីសពី១ម៉ែត្រ យេីងនឹងគេចផុតពីដំណក់ទឹកតូចៗទាំងនោះ ។ ពេលអ្នកជំងឺក្អកឬកណ្តាសម្តងៗ បណ្តាលឱ្យខ្ទាតទៅលេីផ្ទៃផ្សេងៗ ដូចជាលេីតុ លេីជញ្ជាំង លេីបង្កាន់ដៃ ។ ល។ និងដៃរបស់គាត់ក្រោយញីច្រមុះប្រលាក់សំបោរ ប៉ះដៃទ្វារប៉ះជញ្ជាំងប៉ះបង្កាន់ដៃ ដែលអ្នកជាប៉ះផ្ទៃទាំងនោះបណ្តាលឱ្យឆ្លងពេលយេីងប៉ះមុខនិងច្រមុះ ។ អ្នកវិទ្យាសាស្រ្តរកឃេីញថា ក្នុងមួយថ្ងៃមនុស្សយេីងប៉ះមុខជាមធ្យម ៦០ដង ។ ហេតុដូច្នេះ តំរូវឱ្យអ្នកជំងឺត្រូវពាក់ម៉ាស់ដេីម្បីកុំឱ្យខ្ទាតចេញមកក្រៅ និងទាំងអ្នកឈឺនិងអ្នកជាត្រូវតែឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ជេល ជាដេីម ។
ពត៌មានបន្ថែម ១១៥
https://web.facebook.com/cdcmohcam/videos/1030204714016802/?t=0
ចុចទីនេះសម្រាប់ វីដេអូ