ICT Basic For Cambodian Students

ចំណេះដឹង និងវប្បធម៌

ICT Basic For Cambodian Students

វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា

ICT Basic For Cambodian Students

កម្សាន្ត

៥ចំណុច​ងាយបំផុត សម្រាប់​អ្នក​ចង់ធាត់ ! 5ways to increase your weight

៥ចំណុច​ងាយបំផុត សម្រាប់​អ្នក​ចង់ធាត់ (ជួយ​ចែក​អ្នក​ស្វិតៗ​ដឹងផង)

១. ញ៉ាំរៀងរាល់ ៤ ម៉ោងម្តង
រាងកាយរបស់អ្នកត្រូវការ ថាមពលច្រើន ហេតុនេះ ប្រសិនបើអ្នកដែលចង់បានមានសាច់ មានឈាមនោះ គឺមិនត្រូវអត់អាហារមួយពេលណាឡើយ។ ប៉ុន្តែ ដើម្បីទទួលបានថាមពលគ្រប់គ្រាន់ និងជាលិកាសាច់ដុំកើន អ្នកត្រូវទទួលទានអាហារ រៀងរាល់ចន្លោះ ៣ ទៅ ៥ ម៉ោងម្តង ជាពិសេស ត្រូវតែមានភាពទៀងទាត់ទើបទទួលបានលទ្ធផលល្អ។
២. ញ៉ាំអាហារច្រើនប្រភេទ ក្នុងពេលតែមួយ
យ៉ាងហោចណាស់ ក៏ត្រូវញ៉ាំអាហារបីប្រភេទខុសៗគ្នា ក្នុងពេលតែមួយដែរ។ អ្នកអាចញ៉ាំនំប៉័ង លាយជាមួយចេក ព្រមទាំងថែមទឹកដោះគោ ឬទឹកសណ្តែកជាមួយផង ទើបជាការល្អ ពីព្រោះវាផ្តល់នូវសារធាតុចិញ្ចឹម ដ៏សម្បូរបែបដល់រាងកាយរបស់អ្នក។
៣. ញ៉ាំអាហារដែលផ្តល់អាហារូបត្ថម្ភខ្ពស់
អ្នកអាចជ្រើសរើសអាហារសម្រាប់ទទួលទានបន្ថែម ដូចជា ដំណាប់ឬផ្លែឈើស្ងួតៗ (ដូចជាទំពាំងបាយជូរក្រៀម ជាដើម) និងសូកូឡា ដោយសារតែវាមានផ្ទុកនូវអាហាររូបត្ថម្ភខ្ពស់ រួមមានកាបូអ៊ីដ្រាត ប្រូតេអ៊ីន និងជាតិខ្លាញ់ ល្អសម្រាប់អ្នកចង់ឡើងសាច់ ហើយជាពិសេស មិនចាំបាច់ត្រូវតែទទួលទានក្នុងបរិមាណច្រើនឡើយ។
៤. ទទួលទានភេសជ្ជៈឲ្យច្រើនផង
ថ្វីត្បិតមិនសូវឆ្អែតដូចអាហាររឹង ក៏អ្នកត្រូវការវា ដើម្បីជួយបំពេញអាហាររូបត្ថម្ភបន្ថែមជាច្រើន ជាពិសេសគឺប្រូតេអ៊ីន ដើម្បីឡើងទម្ងន់បានជោគជ័យផងដែរ។ ជម្រើសល្អបំផុតគឺ ឧស្សាហ៍ទទួលទានទឹកក្រូចច្របាច់ស្រស់ៗ ទឹកដោះគោឆៅ ទឹកផ្លែឈើក្រឡុក ឬទឹកសណ្តែកជាដើម។
៥. ញ៉ាំមុនចូលគេង
នៅពេលដែលអ្នកគេង រាងកាយរបស់អ្នក នឹងដំណើរការសរីរាង្គរបស់អ្នកឡើងវិញ ហេតុនេះ ប្រសិនបើអ្នកទទួលទានមុនពេលចូលគេងបន្តិច សារធាតុចិញ្ចឹមរបស់អាហារទាំងនោះ នឹងជ្រាបចូលសាច់ដុំ និងជាលិការាងកាយអ្នកបានយ៉ាងងាយ។ ជឿចុះថា អ្នកនឹងសង្កេតឃើញពីភាពខុសប្លែក យ៉ាងឆាប់រហ័ស ជាពិសេស ត្រូវទទួលទានអាហារដែលល្អសម្រាប់សុខភាពផង ដូចជាបន្លែ សាច់មាន់ សាច់ត្រីជាដើម ទើបជាការល្អ៕

ការឡេីងកំដៅរឺ ក្តៅខ្លួនលេីកុមារ(Fever)


1. អ្វីទៅហៅថាការក្តៅខ្លួន?
ការក្តៅខ្លួនមាននយ័ថា ការឡេីងសីតុណ្ហភាពពីក្នុងខ្លួន ដោយការវាស់កំដៅលេីសពី 38អង្សាសេរ មិនមែនដេាយការស្ទាបនឹនបាតដៃទទេរនោះទេ។
គេអាចយកសីតុណ្ហភាព តាមឃ្លៀក តាមរន្ធត្រចៀក លេីថ្ងាស និងតាមរន្ធគូថ។

2. ហេតុអ្វីបានកូនខ្ញុំក្តៅខ្លួន?
រូបថតរបស់ Cambodia Medical Laboratory។
ក្តៅខ្លួនក្នុងកូនក្មេង ជាទូទៅបណ្តាល មកពីការឆ្លងរោគ។
ការឆ្លងរោគអាចបង្ករមកពី៖
១. វីរុស(virus) ដូចក្នុងជំងឺ ផ្តាសសាយ រលាកទងសួត រាករូស និងជំងឺរលាកផ្លូវដង្ហេីមមួយចំនួន
២. បាត់តេរី ដូចក្នុងជំងឺ គ្រុណពោះវៀន រលាកសាច់សួត ជាដេីម
៣. គេសង្គេតឃេីញករណីខ្លះ ក្តៅខ្លួនក្រេាយចាក់វាក់សាំង និងមានមូលហេតុុផ្សេងទៀតជាច្រេីន។

3. ខ្ញុំគួរអេាយថ្នាំ បញ្ចុះកំដៅអេាយកូនខ្ញុំរឺ អត់?
ក្តៅខ្លួន បញ្ជាក់ពីសមត្ថភាពនៃប្រពន្ធ័ការពាររាងកាយក្មេង កំពង់វាយប្រយុទ្ធ ជាមួយមេរេាគ។ ជាទូទៅការឡេីងកំដៅ តែងតែមានរោគសញ្ញាផ្សេងទៀតមកជាមួយ។

ទោះបីការក្តៅខ្លួន អាចតាមដាន និងព្យាបាលនៅផ្ទះបាន ឱពុកម្តាយគួរតែយកកូន ទៅពិភាក្សារ និងអេាយគ្រូពេទ្យ ពិនិត្យ ជាពិសេសក្នងករណី :
- ក្មេងដែលមានអាយុក្រេាម ៣ខែហេីយក្តៅខ្លួន
- ក្មេងដែលមានអាយុ ចន្លោះ ៣ខែទៅ ៣ឆ្នាំ ហេីយក្តៅខ្លួនលេីសពី ៣ថ្ងៃរឺក៏ មិនញុំអាហារ រឺបៅដោះរឺក៏ មិនរវាសរវ៉ៃ គិតតែពីដេក
-ក្មេងទាំងឡាយណាដែល មានកំដៅលេីសពី ៣៨.៩អង្សាសេ
-ក្មេងទាំងឡាយណាដែលក្តៅខ្លួន ហេីយមានបញ្ហាសេីរស្បែក
រូបថតរបស់ Cambodia Medical Laboratory។

4. ជំរេីសក្នុងការព្យាបាលក្មេងលេីងកំដៅ
ក. ការប្រេីប្រាស់ថ្នាំ

ការប្រេីប្រាស ប៉ារ៉ាសេតាមុល (paracetamol- acetaminophen) អាចអេាយរាងរាល់ ៦ ម៉េាងម្តង។
ការប្រេីប្រាស់ Ibuprofen រាងរាល់ ៦ទៅ៨ម៉េាងម្តង ប៉ុន្តែ មិនគួរប្រេីលេីក្មេងក្រេាមអាយុ ៦ខែទេ។
កំរិតថ្នាំ ត្រូវគណនាតាមគីឡូរបស់ក្មេង

ខ. ការបន្ថែមជាតិទឹក
ការលេីងកំដៅ ធ្វេីអេាយក្មេងបាត់បងជាតិទឹក បេះដូងដេីរញាប់ ដូច្នេះ កាលេីកលេីកទឹកចិត្តអេាយក្មេង ផឹកទឹក ទឹកដោះគោ និងអារហារជាតិទឹកផ្សេងទៀតជាការចាំបាច់
ត្រូវចងចាំថាក្មេងក្តៅខ្លួន តែងតែមិនចង់ញុំអាហារ និងអស់កំលាំង

គ. ការជូតខ្លួន នឹងក្រណាត់សេីម ជាពិសេសនៅក្រេាមឃ្លៀកអាចជួយបន្ថយកំដៅ តែមិនមានប្រសិទ្ធិភាព ដូចការប្រេីប្រាស់ថ្នាំទេ
សូមបញ្ជាក់ថា ទឹកចូលស្រេាមសួត ដេាយការជូតខ្លួន និងងូតទឹកពេលក្តៅខ្លួន មិនអាចកេីតឡេីងទេ៕

ជំងឺពងបែកក្នុងមាត់


Recurrent Aphthous Stomatitis

ជំងឺនៅក្នុងមាត់មានច្រើនប្រភេទដូចជា រលាកឡើងពងទឹក ដំបៅឡើងជាបន្ទះពណ៌ស ពណ៌ក្រហម ដុំគីស ផ្សិត សាច់ដុះ និងប្រភេទជំងឺមហារីកមាត់មាត់ធ្មេញក្នុងនោះជំងឺពងបែកមាត់ក៏ជាជំងឺការឡើងញឹកញាប់ជាងគេ។
រូបថតរបស់ Cambodia Medical Laboratory។
ក) លក្ខណៈទូទៅនៃជំងឺពងបែកមាត់៖
- កើតឡើងជារឿយៗក្នុងវ័យកុមារ និងកាន់តែញឹកញាប់ក្នុងវ័យជំទង់ និងយុវវ័យ ហើយភាគតិចលើមនុស្សចាស់
- អ្នកជំងឺភាគច្រើនមានសុខភាពល្អនិងមិនជក់បារី
- ដំណាក់ការមុនឡើងជាពងបែក រយៈពេល 2 ទៅ 3ម៉ោង ឬមួយថ្ងៃមុនដោយឡើងក្រហម អ្នកជំងឺមានអារម្មណ៍ចាក់តិចៗឬឈឺតិចតួចដូចជារមាស់
- ពេលឡើងពងបែក មានការឈឺចាប់ខ្លាំង ជាពិសេសពិបាកហូបចំណីអាហារ ហើយពងបែកមានសភាពខូងផតកណ្ដាលនិងគែមជុំវិញក្រហម
- ទីតាំងឡើងពងបែកក្នុងមាត់ លើជាលិកាទន់ដូចជា អណ្តាត បបូរមាត់ខាងក្នុង ក្រអូមទន់ សាច់ផ្ទាល់…
- ពេលជាមួយកន្លែងអាចកើតឡើង កន្លែងផ្សេងៗបន្តបន្ទាប់និងញឹកញាប់

ខ) ពងបែកមាត់មាន៣ ប្រភេទធំៗ គឺ៖
១) ពងបែកមាត់ទំហំតូច(Minor Aphthous Stomatitis)
- ជាប្រភេទកើតញឹកញាប់
- កើតឡើងលើជាលិកាទន់ក្នុងមាត់
- ពងបែកមានសភាពខូងកណ្តាល មានរាងជារង្វង់មូល នឹងទំហំ ៣-៧មីលីម៉ែត្រ ហើយគែមជុំវិញព័ណក្រហម
- ពងបែកមានចំនួន១ ឬច្រើនកន្លែង
- មានការឈឺចាប់ពេលញ៉ាំចំណីអាហារ
២) ពងបែកមាត់ទំហំធំ (Major Aphthous Stomatitis)
- មិនសូវជួបប្រទះ
- មានទំហំធំច្រើនសង់ទីម៉ែត្រ
- ការឈឺចាប់ខ្លាំង អាចមានជាក្តៅខ្លួន
- មានការជាសះរយៈពេលយូរច្រើនខែ
- ពេលជាទៅវិញអាចមានស្លាកស្នាម
៣) ពងបែកតូចៗច្រើនរាប់រយ (Herpetiform Aphthous Stomatitis)
- មិនសូវជួបប្រទះ
- មានទំហំ១ទៅ២មីលីម៉ែត្រ
- មានចំនួនច្រើនរហូតដល់រាប់រយ
- ឡើងក្រហមខ្លាំង
គ) មូលហេតុ៖
- មិនទាន់មានការរកឃើញច្បាស់លាស់ពីមូលហេតុពិតប្រាកដនូវឡើយ ប៉ុន្តែភាគច្រើនគឺបណ្តាលមកពី៖
• កត្តាតំណពូជ
• ការប៉ះទង្គិចញឹកញាប់
• ការរលាកបង្កររោគ
• ភាពមិនប្រក្រតីនៃប្រព័ន្ធភាពស៊ាំ (HIV)
• ភាពមិនប្រក្រតីនៃក្រពះ ពោះវៀន
• កង្វះគ្រាប់ឈាម និងវីតាមីន
• ការប្រែប្រួលអមូន
• ការគិតច្រើន ស្រ្តេស
• ការប្រើប្រាស់ថ្នាំមួយចំនួន
ឃ) ជំងឺដែលមានលក្ខណៈស្រដៀងនិងជំងឺពងបែកមាត់
- Erythème multiforme
- Récurrent herpes
- Pemphigiod
- Pemphigus
- Chronic Infection (Syphilis, TB, Fungal)
- Hand food and mouth disease
- Néoplasme Tumor
ង) ការព្យាបាល៖
- ការព្យាបាល អាស្រ័យលើការពិនិត្យរកមូលហេតុ ដែបង្ករឡើងដូចរៀបរាប់ខាងលើ
- ពងបែកមាត់ទំហំតូច អាចជាសះត្រឡប់ទៅវិញ ដោយខ្លួនឯងក្នុងរយៈពេល ១០ទៅ១៤ ថ្ងៃ
- អាចប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ក្នុងរយៈពេលខ្លី(៣ទៅ៤ថ្ងៃ)
- សូមកុំប្រើប្រាស់ថ្នាំសះដោយខ្លួនឯង បើមិនមានការពិនិត្យពីគ្រូពេទ្យ ឬទន្តបណ្ឌិត
- សូមធ្វើអនាម័យមាត់ធ្មេញឲ្យល្អ
- ណាត់ជូបទន្តបណ្ឌិត ដើម្បីធ្វើរោគវិនិច្ឆ័យ ដោយការផ្គូរផ្គង់ជាមួយលក្ខណៈជំងឺក្នុងមាត់ផ្សេងៗទៀត ដែលមានលក្ខណៈស្រដៀងគ្នា

“ប្រសិនបើលោកអ្នកមានការរលាក ឬដំបៅក្នុងមាត់ មិនលើសពី២សប្តាហ៍ សូមណាត់ជូបជាមួយទន្តបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិនិត្យ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលប្រកបដោយជំនាញនិងបទពិសោធន៍។”

ចំណេះដឹងអំពីជំងឺរលាកផ្លូវនោម ! Urinary Tract Infection




ជំងឺរលាកផ្លូវនេាម ជាការរលាក ផ្នែកណាមួយនៃប្រពន្ធ័ផ្លូវនេាមដែលរួមមាន តំរងនេាម (ចាស់ៗតែងតែហៅថ ក្រលៀន) បង្ហួរនេាមនិង ផ្លេាកនេាម។
រូបថតរបស់ Cambodia Medical Laboratory។
ប្រពន្ធ័ផ្លូវនេាម ជាកន្លែងដែលស្អាតមិនមានមេរេាគរស់នៅទេ ប៉ុន្តែនៅពេលដែលបាក់តេរីរាលដាលដល់ ផ្នែកណាមួយនៃផ្លូវនេាម វានិងបណ្តាលអេាយមានការរលាក។

មានករណីមួយចំនួនដូចខាងក្រេាម ដែលងាយបណ្តាលអេាយកេីតជំងឺរលាកផ្លូវនេាម:
១. ការលូតលាស់ មិនធម្មតានៃប្រពន្ធ័ផ្លូវនេាមពីកំនេីត ហេតុដូចនេះហេីយបេីមានបញ្ហារលាកផ្លូវនេាមលេីសពី ២ដងគួរតែ អេកូពោះ ដេីម្បីរកភាពមិនធម្មតានៃប្រពន្ធ័ផ្លូវនេាម។
២. ផ្លេាកនេាម ធ្វេីការមិនបានល្អ ដូចករណីនេាមមិនអស់ពីផ្លេាកនេាម ការបង្អាក់ការនេាម ព្យាយាមទប់មិនអេាយនេាមពេលឈឺនេាម ព្រោះវាបង្ករភាពងាយស្រួលឆ្លងប្រពន្ធ័ផ្លូវនេាម។
៣. បញ្ហាផ្លូវនេាមតូចចង្អៀតពេក (phimosis) ដែលធ្វេីអេាយចាល់ទឹកនេាម។


តេីមានរោគសញ្ញាអ្វីខ្លះ?
១. ក្តៅខ្លួនខ្លាំង
២. ក្អួត ជួនកាលរាករូស
៣. ថយចុះ ការបៅ និងញុាំ
៤. ឈឺជុកពោះ ឈឺក្តៅក្រហាយផ្លូវនេាមពេលនេាម
៥. នេាមញឹក និងពិបាកនេាម

ធ្វេីម្តេចទេីបដឹងថារលាកផ្លូវនេាម?
មានតែការពិនិត្យទឹកនេាមទេ ទេីបដឹងថាមានរលាកផ្លូវនេាម។ ពេលជួបគ្រូពេទ្យ គាត់និងអេាយកំប៉ុងដាក់ទឹកនេាម បន្ទាប់មកវាត្រូវបញ្ជូនទៅអេាយមន្ទីរពិសេាធន៍ពិនិត្យមេីល និងទឹកនេាមមួយផ្នែកត្រូវយកទៅបណ្តុះរកមេរេាគដែលបង្ករ។
រលាកផ្លូវនេាមត្រូវព្យាបាលបែបណា?
ការប្រេីថ្នាំផ្សះ ជាជំរេីសក្នុងការព្យាបាលរលាកផ្លូវនេាម។ អ្នកអាចឃេីញអាការៈធូរស្រាល ១ទៅ២ថ្ងៃក្រេាយប្រេីថ្នាំផ្សះ។
បេីមានបញ្ហាបារម្មណ៍ ត្រូវយកកូនមកពិគ្រោះជាមួយពេទ្យ៕



ធ្វើម៉េចអាចដឹងកូនអាលែកហ្ស៊ីជាមួយអាហារ? មូលហេតុ និងរោគសញ្ញាម៉េចខ្លះ?


រូបថតរបស់ Cambodia Medical Laboratory។

អាលែកហ្ស៊ី សំដៅ​ទៅ​លើ​ប្រតិកម្ម​រាង​កាយ​ប្រឆាំង​នឹង​អ្វី​មួយមក​ពី​ខាងក្រៅ ​រាប់​បញ្ចូល​ទាំង​អាហារ​យើង​ញ៉ាំ​ផង​ដែរ។ ក្មេង​ៗ​មួយ​ចំនួន គឺ​មាន​ប្រតិកម្ម​ជា​មួយអាហារ​ដែល​ញ៉ាំ ដែល​បណ្តាល​មាន​ការ​ឡើង​រោល​កន្ទួល​ក្រហម​ស្បែក ក្អួត ពិបាក​ដក​បង្ហើម សន្លប់ ហើយ​ក្នុង​ករណី​ធ្ងន់​ធ្ងរ អាច​បណ្តាល​ឲ្យ​ស្លាប់​ទៀត​ផង។ ហេតុនេះ ប៉ាម៉ាក់ ទាំង​អស់​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ នឹង​ចេះ​កត់​សម្គាល់​អាហារ​ណាល្អ​សម្រាប់​កូន និង​អាហារ​ណា​ធ្វើ​ឲ្យ​កូន​មាន​អាលែកហ្ស៊ី។


១- អ្វី​ជា​បញ្ហា​អាលែកហ្ស៊ីអាហារ?


អាលែកហ្ស៊ី​អាហារ​ កើត​ឡើង​ពេល​រាង​កាយ​​យើង ​ចាត់ទុក​អាហារ​​ជារបស់​មាន​គ្រោះ​ថ្នាក់​ ដោយ​វា​ផ្ដល់​សញ្ញា​ទៅ​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ ផលិត​អង់​ទី​ករ​វាយ​តប​ត្រឡប់​ទៅ​វិញ។ រាល់​ការ​ប៉ះ​ពាល់​​ជាមួយ​អាហារ​ទាំង​អស់ មាន​ដូច​ជា​ការ​ប៉ះ ញ៉ាំ ឬ​ហិត​ក្លិន វា​នឹង​ធ្វើ​ឲ្យ​រាងកាយ​យើង​បញ្ចេញ​សារធាតុ​គីមី​ជាក់​លាក់​មួយ ហៅ​ថាហ៊ីស្តាមីន (Histamine) ដើម្បី​ការពារ​ខ្លួន។ សកម្មភាព​នេះ ​បញ្ចេញ​រោគ​សញ្ញា​អាលែកហ្ស៊ី​កើត​ឡើង ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​លើ​ប្រព័ន្ធ​ដង្ហើម ប្រព័ន្ធ​រំលាយ​អាហារ ស្បែក និង​ប្រព័ន្ធ​សរសៃ​ឈាម​បេះ​ដូង។



២- ធ្វើ​ម៉េច​ទើប​ដឹង​កូន​អាលែកហ្ស៊ី​ជាមួយ​អាហារ?



រោគ​សញ្ញា​សាមញ្ញ​នៃ​បញ្ហា​អាលែកហ្ស៊ី​អាហារ​មាន​ដូច​ជា៖



– ឡើង​ក្រហម​ស្បែក
– ឡើង​កន្ទាលត្រអាក​លើ​ស្បែក
– ឡើង​កន្ទួល​ក្រហម​រមាស់
– ហើម​បបូរ​មាត់ ភ្នែក និង​មុខ
– ហៀរ​សំបោរ ឬ​តឹង​ច្រមុះ កណ្ដាស់ ហៀរ​ទឹក​ភ្នែក
– ចង្អោរ​ចង់​ក្អួត ក្អួត ឈឺ​ពោះ រាក
– រមាស់​ក្នុង​មាត់ ឬ​បំពង់​ក។



​បើ​អាលែកហ្ស៊ី​មាន​សភាព​ធ្ងន់​ធ្ងរ ប្រតិកម្ម​អា​ណា​ហ្វី​ឡាក់​ទិច​ (Anaphylaxis) អាច​កើត​មាន​ឡើង ហេតុនេះ​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​មន្ទី​រពេទ្យ​បើ​កូន​យើង​​មាន​សញ្ញាដូច​ខាង​ក្រោម៖



– ដក​ដង្ហើម​ឮសម្លេង
– ថប់​ក្នុង​ទ្រូង
– ហើម​អណ្ដាត និង​បំពង់​ក
– ថប់​តាម​ផ្លូវ​ដង្ហើម
– សម្ពាធ​ឈាម​ចុះ​ទាប​ខ្លាំងគ្រោះថ្នាក់​ដល់​ជីវិត (Shock)
– វិល​មុខ វង្វេង​រង្វាន់ បាត់​ស្មារតី។



ក្នុង​ករណី​ខ្លះ ​បញ្ហា​អាលែកហ្ស៊ី​ជាមួយអាហារ ពិបាក​ក្នុង​ការ​កំណត់​ណាស់ ដោយ​សារ​តែ​វា​មាន​ភាព​សាំញ៉ាំ​ពេក។ បញ្ហា​មួយ​នេះ អាច​ហៅ​ម្យ៉ាងទៀត​ថា​ អាលែកហ្ស៊ី​លាក់​មុខ ច្រើន​កើត​លើ​ក្មេង​ទើប​កើត ហើយ​ខុស​គ្នា​ពី​អាលែកហ្ស៊ី​ចេញ​សញ្ញា​ភ្លាម​ៗ ដែល​វា​មាន​បញ្ចេញ​ហ៊ីស្តាមីន ចំណែក​ឯ​អាលែកហ្ស៊ី​ដែល​មិន​ងាយ​បង្ហាញ​សញ្ញា​វិញ​ វា​ទាក់​ទង​ជាមួយ​ប្រព័ន្ធ​ការ​ពារ​ខ្លួន​យើងត្រូវ​ការ​ពេល​យូរ​ទើប​ឆ្លើយ​តប​ជាមួយ​សារធាតុ​បង្ក​អាលែកហ្ស៊ី​ (Allergen)។



ការ​ឆ្លើយ​តប​យឺត ​ធ្វើ​ឲ្យ​យើង​ពិបាកដឹងថា​ អាហារ​ណាមួយ​ ជាមូលហេតុ​ធ្វើ​ឲ្យ​អាលែកហ្ស៊ី ហើយ​ប៉ា​ម៉ាក់​ អាច​នឹង​បញ្ចុក​អាហារ​ដដែល និង​ធ្វើ​ឲ្យ​កូន​អាលែកហ្ស៊ី​ម្ដង​ហើយ​ម្ដង​ទៀត។ អាលែកហ្ស៊ី​ជា​មួយ​អាហារ​ ដែលមិន​ងាយ​បញ្ចេញ​សញ្ញា ​អាច​ធ្វើ​ឲ្យ​ខ្លួន​យើង​មាន​ជំងឺ​មួយ​ចំនួន​ដូច​ជា ​ជំងឺ​ត្រអក​(Eczema) ហើម​ពោះ ឈឺ​ពោះ​ខ្លាំង ក្មេង​លូត​លាស់​មិនបាន​ល្អ រាករូស និង​ទល់​លាមក។ រោគ​សញ្ញា​ទាំង​អស់​នេះ ​នឹង​បាត់​ទៅ​វិញ​ នៅ​ពេលយើង​ឈប់​ឲ្យ​កូន​ៗ​ញ៉ាំ​អាហារ​ណា​ធ្វើ​ឲ្យ​អាលែកហ្ស៊ីទាំង​នេះ។ អាហារ​បង្ក​បញ្ហា​ទាំង​អស់ ភាគ​ច្រើនគឺ​ទឹក​ដោះ​គោ ទឹក​សណ្ដែក ស៊ុត និង​ស្រូវ​សាលី។



៣- អាលែកហ្ស៊ីអាហារ និងការញ៉ាំអាហារខុស



ភាគ​ច្រើនយើង​តែង​ច្រឡំ​គ្នា​ រវាង​បញ្ហា​ទាំង​ពីរ​នេះ ហើយ​ករណី​ញ៉ាំ​អាហារ​ខុស ​ធ្វើ​ឲ្យ​ចេញ​រោគ​សញ្ញា​ស្រដៀង​គ្នា​ ប៉ុន្តែ​វា​មិនទាក់​ទង​គ្នា​ជាមួយ​នឹង​ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន ហើយរាងកាយ​ក៏​​មិន​បញ្ចេញ​ហ៊ីស្តាមីន​( Histamin ) ​ដែរ។ ញ៉ាំ​អាហារ​ខុស ​អាច​ដោយ​សារ​តែ​ប្រព័ន្ធ​រំលាយ​អាហារ​​មិន​អាច​ធ្វើ​​ការ​បាន​ល្អ​ចំពោះ​អាហារ​មួយ​ចំនួន។ បញ្ហា​នេះ​ អាច​គួរ​ឲ្យ​ធុញ​ទ្រាន់ ប៉ុន្តែ​វា​​មិន​បង្ករ​ឲ្យ​មាន​គ្រោះ​ថ្នាក់​នោះ​ទេ។



៤- គួរ​ធ្វើ​ម៉េច​ពេល​កូន​អាលែកហ្ស៊ី​ជាមួយ​អាហារ?



បញ្ហា​អាលែកហ្ស៊ី​​អាហារ​ ងាយ​ដឹង​ណាស់ ដោយ​សារ​តែ​រាងកាយ​យើង​នឹង​ប្រតិកម្ម​ភ្លាម​ៗ​ ជាមួយ​នឹង​អាហារ​ទាំង​នោះ។ បើយើង​​សង្ស័យ​ថា​កូន​អាលែកហ្ស៊ី​ជាមួយ​អាហារណា​មួយ មិន​ត្រូវ​​ឲ្យ​គេ​ទៅ​ប៉ះ​ពាល់អាហារ​នោះ​ដាច់​ខាត​ រហូត​ទាល់​តែ​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​សិន។ បើ​សង្ស័យ​ថា​កូន​​មាន​ជំងឺ ឧទាហរណ៍​ មាន​អាការៈ ​រាក ឬ​ភើ​ ហើម​ពោះ ដោយ​សារ​តែ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​លាក់​មុខ​រយៈពេល​យូរ សូម​កត់​ចំណាំ​របប​អាហារកូន​យើងញ៉ាំ ហើយ​បើកូននៅ​បៅ​ដោះ​ទេ សូម​កត់​ចំណាំ​រាល់​ចំណី​អាហារ​ម៉ាក់ៗ​ញ៉ាំ ដើម្បី​អាច​ដឹង​ ​តើ​រោគ​សញ្ញា​កើត​ឡើង​ទាក់​ទង​នឹង​ប្រភេទ​អាហារ​ណា​មួយ។ ការកត់​ចំណាំ​នេះ នឹង​ជា​ជំនួយ​​ល្អ​បំផុត នៅ​ពេលយើង​យក​កូន​ទៅ​ជួប​ពេទ្យ។

របៀប​ស្វែង​រក​​ព័ត៌​មាន​​នៅ​​ក្នុង​​អ៊ីនធឺណែត​​ឱ្យ​មាន​ប្រសិទ្ធភាព | Effective Internet Searching


នាពេលបច្ចុប្បន្ន​​នេះ​​បច្ចេកវិទ្យា​បាន​ដើរ​​តួ​យ៉ាង​​សំខាន់​​ក្នុង​​ជីវភាព​​រស់​​នៅ​របស់​​មនុស្ស​ក្នុង​សង្គម ទាំង​ការ​កម្សាន្ត និង​ការ​សិក្សា​ស្រាវ​ជ្រាវ​ស្វែង​រក​ចំណេះ​ដឹងថ្មី​ៗ​ជា​ដើម ។ ដូច្នេះអ្នក​ត្រូវ​ចេះ​​ការ​ស្វែង​រក​ព័ត៌​មាន​ដែល​ត្រឹមត្រូវ​​ និង​មាន​ប្រសីទ្ធភាព​ខ្ពស់ ដើម្បី​ប្រើប្រាស់​ព័ត៌មាន​ទាំង​នោះ​ឱ្យ​បាន​ជា​ប្រយោជន៍ និង​មិន​ផ្ដល់​ផល​ប៉ះ​ពាល់​ដល់​ខ្លួន​អ្នក អ្នក​ដទៃ​ និង​សង្គម ។ អ្នក​ត្រូវ​ស្វែង​រក​ព័ត៌​មាន ដែល​មាន​ប្រភព​ច្បាស់លាស់ និង​គួរ​ឱ្យ​ទុក​ចិត្ត​បាន ។ ខាង​ក្រោម​នេះ​ជា​វីដីអូ​ដែល​បបង្ហាញ​ពី​របៀប​ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​ដែល​ត្រឹម​ត្រូវ​ និង​មាន​ប្រសិទ្ធភាព ៖

ប្រភព៖ ក្រសួង​អប់រំ​យុវជន​និង​កីឡា​

ជំងឹដុះសាច់​​​បំពង់​ក​បណ្ដាលមក​ពី...................




ដុះសាច់​​​បំពង់​ក​បណ្ដាលមក​ពី​​បា​ក់តេ​រី​​​ម្យ៉ាង​​ធ្វើ​​ឱ្យ​ឈឺ​​ចុក​ចាប់​ក្នុង​បំពង់​ក​​​ពិបាក​​ទទួលទាន​​ការ​រស់​នៅ​​​ប្រកប​ដោយ​​​​ភាព​អនាម័យ​​ជា​ឱសថ​​​ដ៏​ពិសិដ្ឋ​​​ក្នុ​ង​ការ​​បញ្ចៀស​​មេ​រោគ​​នេះ​
ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​​​ធ្លាប់​ឮ​ពី​​ជំងឺ​ដុះ​សាច់​បំពង់​​ក​​​ ហើយ​នៅ​ពេល​ដែល​កើត​​​មាន​ជំងឺ​នេះ​ម្តង​ៗ​​​​លោក​អ្នក​តែង​តែ​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ ព្រោះ​​​បង្ក​​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ជាច្រើន​​​ពិសេស​​​មាន​​​ការ​ឈឺ​ចាប់​នៅ​​ក្នុង​​​​​បំពង​ក​​ពិបាក​​​ទទួល​​ទាន​​​ចំណី​អាហារ ។
​​​​លោក​វេជ្ជ​បណ្ឌិត​ស្រូយ​ អា​ដុល្លា​​​​រ​ គ្រូ​ពេទ្យ​ឯក​ទេស​ត្រចៀក​ ច្រមុះ​ បំពង់​ក​ ​នៃ​មន្ទីរ​ពេទ្យ​ព្រះកេ​តុមាលា​ ​​​​បាន​ប្រាប់​កោះ​សន្តិ​​ភាព​ឲ្យ​​ដឹង​ថា ដុះ​សាច់​បំពង់​ក​​​​ជា​ជំងឺ​មួយ​​​ប្រភេទ​​ដែល​បណ្តាល​មក​ពី​ការ​រលាក​ដុំ​សាច់​នៅ​បំពង​ក​​(tonsils)​ ដែល​បង្ក​ពី​ពពួក​វីរុស​ និង​​​បាក់​តេរី​ ។​ អ្នក​ជំងឺ​​​ដែល​កើត​មាន​បញ្ហា​នេះ​អាច​មាន​អាការៈ​មួយ​ចំនួន​​ដែល​គួរ​ឲ្យ​​កត់​​សម្គាល់​ដូច​ជា ៖

រូបថតរបស់ Cambodia Medical Laboratory។
១-​​ឈឺ​ក​​​​​ ​​​ឬ​រីក​សាច់​បំពង់​ក​ធំ​ (tonsils) ។
២-​ ​​ឡើង​កម្ដៅ​​​ខ្លួន​​ ក្អក​ ឈឺ​ក្បាល​​ បង្ក​ជា​គ្រុន​​ ឈឺ​ខ្លួន​ប្រាណ ។
៣-​មាន​អា​រម្មណ៍​​ល្ហិត​ល្ហៃ​មាន​ឡើង​គ្រាប់​
ស​ៗ​​​ដូច​ជា គ្រាប់​អង្ករ​​នៅនឹង​សាច់​បំពង​ក​(ton sils) ​​​ហើ​មក ​ឬ​មានឡើង​​កូន​កណ្តុរ​​នៅ​ខាង​ក្រៅ ជួន​កាល​អាច​មាន​ក្អូត​ ​​​​​ឬក្លិន​មាត់​ទៀត​ផង​​ ។

ដោយ​​សារ​តែ​ជំងឺ​នេះ​អាច​ ជា​សះស្បើយ​​ដោយ​​ខ្លួន​ឯង​បាន​​នៅ​ក្នុង​ចន្លោះ​​​ ពេល​ពី​៣​ថ្ងៃ​ទៅ​១០​ថ្ងៃ​ ដូច្នេះ​​​លោក​អ្នក​​​ត្រូវ​ធ្វើការ​​ព្យា​បាល​​តាម​​វិធី​សាស្រ្ត​ដូច​ខាង​ក្រោម​ ៖
១-​ត្រូវ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ដោយ​ខ្ពុរ​សម្អាត​មាត់​​ និង​ធ្មេញ​​ជាមួយ​​​ទឹក​អំបិល​ ឬ​ទឹក​ថ្នាំ​​ខ្ពុរ​មាត់ឲ្យ​បាន​ញឹក​ញា​ប់ ។
២-​ប្រើ​ថ្នាំបៀម​ផ្សេ​ង​ទៀត​​ ឬ​ឱសថ​មួយ​ចំនួន​​​ដែល​អាច​កាត់​បន្ថ​យ​ការ​ឈឺ​ចាប់​ឬ​កាត់​បន្ថយ​គ្រុន​ក្តៅ​និង​ការ​ឡើង​កម្ដៅ​​ ។
៣-​ក្នុង​ករណី​មាន​ការ​រលាក​សាច់​បំពង់​ក​ដែល​បណ្តាល​មក​ពី​ពពួក​​បា​ក់​តេរី​ លោក​អ្នក​​​​​​ត្រូវ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​ពិនិត្យ​ និង​ព្យា​បាល​ឲ្យ​បាន​ត្រឹម​ត្រូវ​ ។​ បើ​សិន​ជា​ការ​ព្យា​បាល​ដោយ​ឱសថ​​មិន​មា​ន​ប្រសិទ្ធ​ភាព​ ឬ​ក៏​កើត​មាន​ជំងឺ​នេះ​ឡើង​វិញ​ជា​ញឹក​ញាប់​​ រហូត​ដល់​៥​ទៅ​៦​ដង​ក្នុង​មួយ​​ឆ្នាំ​ ​​​គ្រូពេទ្យ​ឯក​ទេស​នឹង​​ត្រូវ​​ព្យា​បាល​​ដោយ​ការ​វះ​កាត់​ជំនួស​ការ​ប្រើ​ប្រាស់​ឱសថ​ ។

ដូច​ដែល​​​​បាន​ជ្រាប​រួច​មក​ហើយ​​​ ជំងឺ​ដុះ​​សាច់​​បំពង់ក​​​​​​វា​បង្ក​ឡើង​ដោយ​ពពួក​វីរុស​និង​បាក់​​តេរី​ដូច្នេះ​ដើម្បី​ការ​ពារ​កុំ​ឲ្យ​កើត​មាន​នូវ​បញ្ហា​នេះ​​​បន្ត​​​​​​ទៀត​លោក​អ្នក​ត្រូវ​​​​ធ្វើ​យ៉ាង​ណា​​ ឲ្យការ​រស់​នៅ​​​ប្រកប​ដោយ​អនាម័យ​ និងប្រកាន់​​​ខ្ជាប់​​​នូវ​​ការហូបស្អាត​ រស់​នៅ​ស្អា​ត​ ៕

លក្ខណៈសម្គាល់ខុសគ្នារវាង COVID-19 និងផ្ដាសាយធំ

លក្ខណៈសម្គាល់ខុសគ្នារវាង COVID-19 និងផ្ដាសាយធំ

ដោយ​មាន​សំណូមពរ​ច្រើន​ ឲ្យ​បកស្រាយ​ពី​រោគសញ្ញា ឬ​លក្ខណៈ​សម្គាល់​ខុស​គ្នា​រវាង COVID-19 និង​ផ្ដាសាយ​ធំ។ យើងបានសម្ភាស​ជាមួយ​លោក​វេជ្ជបណ្ឌិត សូ សំណាង ឯកទេស​ទូទៅ ដែល​នឹង​ធ្វើ​ការ​បង្ហាញ​ឲ្យ​ដឹង​ពី​ភាព​ខុសគ្នាខ្លះ​ៗ​រវាង​រោគសញ្ញា​ជំងឺ​ទាំង ២ ដូច​ខាងក្រោម៖
រូបភាព
១- COVID-19
ក្ដៅ​ខ្លួន​ខ្លាំង
ក្អក​ហត់​ខ្លាំង
ពិបាក​ដក​ដង្ហើម
បេះដូង​លោក​ញាប់
មាន​រយៈ​ពេល ១៤ ថ្ងៃ​ចេញ​រោគ​សញ្ញា
មិន​ទាន់​មាន​វ៉ាក់សាំង
មិន​ទាន់​មាន​ថ្នាំ​ព្យាបាល
មិន​អាច​កំណត់​ពេល​វេលាព្យាបាល។
COVID-19
២- ផ្ដាសាយ​ធំ
ក្ដៅ​ខ្លួន
ក្អក
ឈឺ​បំពង់ក
ហៀរ​សំបោរ
ឈឺ​ក្បាល
ឈឺ​ខ្លួន ឬ​ឈឺ​សាច់​ដុំ
អស់​កម្លាំង​ល្ហិតល្ហៃ
ស្រៀវស្រាញ
មាន​រយៈ​ពេល ៣-៤ ថ្ងៃ​ចេញ​រោគ​សញ្ញា
ប្រហែល៧ ថ្ងៃ​នឹង​ជា​វិញ។
លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​យើង​ប្រកាន់​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​ផ្សេង​ៗ ហើយ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​មាន​អាការៈ​ដូច​រៀបរាប់​ខាង​លើ។