
អាលែកហ្ស៊ី សំដៅទៅលើប្រតិកម្មរាងក ាយប្រឆាំងនឹងអ្វីមួយមក ពីខាងក្រៅ រាប់បញ្ចូលទាំងអាហារយើ ងញ៉ាំផងដែរ។ ក្មេងៗមួយចំនួន គឺមានប្រតិកម្មជាមួយអាហ ារដែលញ៉ាំ ដែលបណ្តាលមានការឡើងរោល កន្ទួលក្រហមស្បែក ក្អួត ពិបាកដកបង្ហើម សន្លប់ ហើយក្នុងករណីធ្ងន់ធ្ងរ អាចបណ្តាលឲ្យស្លាប់ទៀត ផង។ ហេតុនេះ ប៉ាម៉ាក់ ទាំងអស់ត្រូវប្រុងប្រយ័ត្នឲ្យបានខ ្ពស់ នឹងចេះកត់សម្គាល់អាហារ ណាល្អសម្រាប់កូន និងអាហារណាធ្វើឲ្យកូន មានអាលែកហ្ស៊ី។
១- អ្វីជាបញ្ហាអាលែកហ្ស៊ីអា ហារ?
អាលែកហ្ស៊ីអាហារ កើតឡើងពេលរាងកាយយើង ចាត់ទុកអាហារជារបស់មាន គ្រោះថ្នាក់ ដោយវាផ្ដល់សញ្ញាទៅដល់ ប្រព័ន្ធការពាររាងកាយ ផលិតអង់ទីករវាយតបត្រឡ ប់ទៅវិញ។ រាល់ការប៉ះពាល់ជាមួយអ ាហារទាំងអស់ មានដូចជាការប៉ះ ញ៉ាំ ឬហិតក្លិន វានឹងធ្វើឲ្យរាងកាយយើង បញ្ចេញសារធាតុគីមីជាក់ លាក់មួយ ហៅថាហ៊ីស្តាមីន (Histamine) ដើម្បីការពារខ្លួន។ សកម្មភាពនេះ បញ្ចេញរោគសញ្ញាអាលែកហ្ស ៊ីកើតឡើង ធ្វើឲ្យប៉ះពាល់លើប្រព ័ន្ធដង្ហើម ប្រព័ន្ធរំលាយអាហារ ស្បែក និងប្រព័ន្ធសរសៃឈាមបេះ ដូង។
២- ធ្វើម៉េចទើបដឹងកូនអាលែ កហ្ស៊ីជាមួយអាហារ?
រោគសញ្ញាសាមញ្ញនៃបញ្ហា អាលែកហ្ស៊ីអាហារមានដូចជ ា៖
– ឡើងក្រហមស្បែក
– ឡើងកន្ទាលត្រអាកលើស្បែក
– ឡើងកន្ទួលក្រហមរមាស់
– ហើមបបូរមាត់ ភ្នែក និងមុខ
– ហៀរសំបោរ ឬតឹងច្រមុះ កណ្ដាស់ ហៀរទឹកភ្នែក
– ចង្អោរចង់ក្អួត ក្អួត ឈឺពោះ រាក
– រមាស់ក្នុងមាត់ ឬបំពង់ក។
បើអាលែកហ្ស៊ីមានសភាពធ្ ងន់ធ្ងរ ប្រតិកម្មអាណាហ្វីឡាក់ ទិច (Anaphylaxis) អាចកើតមានឡើង ហេតុនេះត្រូវប្រញាប់នាំ កូនទៅមន្ទីរពេទ្យបើកូន យើងមានសញ្ញាដូចខាងក្រោម៖
– ដកដង្ហើមឮសម្លេង
– ថប់ក្នុងទ្រូង
– ហើមអណ្ដាត និងបំពង់ក
– ថប់តាមផ្លូវដង្ហើម
– សម្ពាធឈាមចុះទាបខ្លាំងគ្រោះថ្នាក់ដល់ជីវិត (Shock)
– វិលមុខ វង្វេងរង្វាន់ បាត់ស្មារតី។
ក្នុងករណីខ្លះ បញ្ហាអាលែកហ្ស៊ីជាមួយអាហារ ពិបាកក្នុងការកំណត់ណាស់ ដោយសារតែវាមានភាពសាំញ ៉ាំពេក។ បញ្ហាមួយនេះ អាចហៅម្យ៉ាងទៀតថា អាលែកហ្ស៊ីលាក់មុខ ច្រើនកើតលើក្មេងទើបកើត ហើយខុសគ្នាពីអាលែកហ្ស៊ី ចេញសញ្ញាភ្លាមៗ ដែលវាមានបញ្ចេញហ៊ីស្តាម ីន ចំណែកឯអាលែកហ្ស៊ីដែលមិន ងាយបង្ហាញសញ្ញាវិញ វាទាក់ទងជាមួយប្រព័ន្ធ ការពារខ្លួនយើងត្រូវការ ពេលយូរទើបឆ្លើយតបជាមួ យសារធាតុបង្កអាលែកហ្ស៊ី (Allergen)។
ការឆ្លើយតបយឺត ធ្វើឲ្យយើងពិបាកដឹងថា អាហារណាមួយ ជាមូលហេតុធ្វើឲ្យអាលែកហ្ ស៊ី ហើយប៉ាម៉ាក់ អាចនឹងបញ្ចុកអាហារដដែល និងធ្វើឲ្យកូនអាលែកហ្ស៊ ីម្ដងហើយម្ដងទៀត។ អាលែកហ្ស៊ីជាមួយអាហារ ដែលមិនងាយបញ្ចេញសញ្ញា អាចធ្វើឲ្យខ្លួនយើងមា នជំងឺមួយចំនួនដូចជា ជំងឺត្រអក(Eczema) ហើមពោះ ឈឺពោះខ្លាំង ក្មេងលូតលាស់មិនបានល្អ រាករូស និងទល់លាមក។ រោគសញ្ញាទាំងអស់នេះ នឹងបាត់ទៅវិញ នៅពេលយើងឈប់ឲ្យកូនៗញ៉ ាំអាហារណាធ្វើឲ្យអាលែក ហ្ស៊ីទាំងនេះ។ អាហារបង្កបញ្ហាទាំងអស់ ភាគច្រើនគឺទឹកដោះគោ ទឹកសណ្ដែក ស៊ុត និងស្រូវសាលី។
៣- អាលែកហ្ស៊ីអាហារ និងការញ៉ាំអាហារខុស
ភាគច្រើនយើងតែងច្រឡំគ្ន ា រវាងបញ្ហាទាំងពីរនេះ ហើយករណីញ៉ាំអាហារខុស ធ្វើឲ្យចេញរោគសញ្ញាស្ រដៀងគ្នា ប៉ុន្តែវាមិនទាក់ទងគ្នា ជាមួយនឹងប្រព័ន្ធការពារ ក្នុងខ្លួន ហើយរាងកាយក៏មិនបញ្ចេញហ៊ីស្តាមីន( Histamin ) ដែរ។ ញ៉ាំអាហារខុស អាចដោយសារតែប្រព័ន្ធរ ំលាយអាហារមិនអាចធ្វើ ការបានល្អចំពោះអាហារមួ យចំនួន។ បញ្ហានេះ អាចគួរឲ្យធុញទ្រាន់ ប៉ុន្តែវាមិនបង្ករឲ្យ មានគ្រោះថ្នាក់នោះទេ។
៤- គួរធ្វើម៉េចពេលកូនអាលែ កហ្ស៊ីជាមួយអាហារ?
បញ្ហាអាលែកហ្ស៊ីអាហារ ងាយដឹងណាស់ ដោយសារតែរាងកាយយើងនឹង ប្រតិកម្មភ្លាមៗ ជាមួយនឹងអាហារទាំងនោះ។ បើយើងសង្ស័យថាកូនអាលែក ហ្ស៊ីជាមួយអាហារណាមួយ មិនត្រូវឲ្យគេទៅប៉ះព ាល់អាហារនោះដាច់ខាត រហូតទាល់តែនាំកូនទៅជួ បជាមួយគ្រូពេទ្យសិន។ បើសង្ស័យថាកូនមានជំងឺ ឧទាហរណ៍ មានអាការៈ រាក ឬភើ ហើមពោះ ដោយសារតែមានប្រតិកម្មអ ាលែកហ្ស៊ីលាក់មុខរយៈពេល យូរ សូមកត់ចំណាំរបបអាហារកូន យើងញ៉ាំ ហើយបើកូននៅបៅដោះទេ សូមកត់ចំណាំរាល់ចំណីអា ហារម៉ាក់ៗញ៉ាំ ដើម្បីអាចដឹង តើរោគសញ្ញាកើតឡើងទាក់ ទងនឹងប្រភេទអាហារណាមួ យ។ ការកត់ចំណាំនេះ នឹងជាជំនួយល្អបំផុត នៅពេលយើងយកកូនទៅជួបពេ ទ្យ។
0 comments:
Post a Comment