ICT Basic For Cambodian Students

ចំណេះដឹង និងវប្បធម៌

ICT Basic For Cambodian Students

វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា

ICT Basic For Cambodian Students

កម្សាន្ត

ជីវៈ

ស្វែងយល់អំពីការប្រើប្រាស់ក្ដារចុច | Keyboard layout

ក្ដារចុចត្រូវបានបែងចែកជា ៤ប្លង់

លទ្ធផល​រូបភាព​សម្រាប់ keyboard key zone

👉ប្លង់គ្រាប់ចុចមុខងារ

ប្លង់គ្រាប់ចុចមុខងារ(Function Keys) ៖ ជាប្លង់ដែលមានគ្រាប់ចុច F1, F2, F3.........F12។
👉ប្លង់គ្រាប់ចុចអក្សរ

ប្លង់គ្រាប់ចុចតួអក្សរ (Characters Keys) ៖ មានគ្រាប់ចុច A, B, C.............................Z. ដែលនៅក្នុងនោះមានដាក់បញ្ចូលនូវ ព្យញ្ជនៈ ស្រៈ លេខ ជាភាសាខ្មែរ និង គ្រាប់ចុចបន្ថែមផ្សេងទៀត ជាច្រើនក្នុងប្លង់នេះ ដូចជាគ្រាប់ចុច បញ្ជា(Ctrl) ប្ដូរ(Shift) ជំនួស(Alt) ឆ្លាស់(Alt Gr) បញ្ចូល(Enter) លុប(BackSpace)  ថេប(Tab) ប្ដូរជាប់(Caps Lock) ចន្លោះមើលមិនឃើញ(Space)។ល។
👉ប្លង់គ្រាប់ចុចលេខ

គ្រាប់ចុចលេខ (Numeric Keypad) ៖ ដែលមានលេខ (0-9)និងសញ្ញាប្រមាណវិធី បូក(+) ដក(-) គុណ(*) ចែក(/)។ល។
👉ប្លង់គ្រាប់ចុច ផ្សេងៗ

ប្លង់ចុចបន្ថែមផ្សេងទៀត (Extra Keys)  ៖ មានដូចជាគ្រាប់ចុច ព្រួញ(Arrow keys) ដើម(Home) ចុង(End) លុប(Delete) បញ្ជាន់(Insert) ទំព័រលើ(Page Up) ទំព័រក្រោម(Page Down) ។ល។

សមាសភាគ​នៃ​កុំព្យូទ័រ Part of Computer



👉អ្វីទៅជាកុំព្យូទ័រ?

កុំព្យូទ័រ គឺជាម៉ាស៊ីនអេឡិចត្រូនិកដែលអាចបញ្ចូល គណនា រក្សាទុកទិន្នន័យ(ឯកសារ) និងបញ្ចេញទិន្នន័យនោះមកក្រៅវិញ។ វាជាឧបករណ៍អេឡិចត្រូនិកសម្រាប់ធ្វើការជាមួយព័ត៌មាន។
អ្នកអាចប្រើកុំព្យូទ័រសម្រាប់ការងារ ដូចជា សរសេរសំបុត្រ គូរគំនូរ គណនា គ្រប់គ្រងទិន្នន័យ ទំនាក់ទំនងព័ត៌មាន ធ្វើរបាយការណ៍ សរសេរសៀវភៅ រចនារូបភាព បង្កើតកម្មវិធី។ល។
លទ្ធផល​រូបភាព​សម្រាប់ កុំព្យូទ័រ
សមាសភាគ​នៃ​កុំ​ព្យូទ័​មាន៖

១/កណ្ដុរ
កណ្ដុរគឺជាឧបករណ៍កាន់ដោយដៃ ដែលអនុញ្ញាតឱ្យអ្នកបញ្ជារព្រួញកណ្ដុរ ដែលស្ថិតនៅលើអេក្រង់ ដើម្បីចង្អុលលើរូបតំណាង ឬជ្រើសម៉ឺនុយណាមួយ។ វាត្រូវប្រើដោយភ្ជាប់ទៅនឹងធុងប្រព័ន្ធតាមរយៈច្រក PS/2 ឬ USB។

លទ្ធផល​រូបភាព​សម្រាប់ mouse ps/2

២/ក្ដារចុច

ក្ដារចុចគឺជាឧបករណ៍សម្រាប់បញ្ចូលទិន្នន័យ។ អ្នកត្រូវប្រើម្រាមដៃដើម្បីចុចបញ្ចូលទិន្នន័យ ឬបញ្ជាឱ្យវាធ្វើការងារអ្វីមួយនៅក្នុងកុំព្យូទ័រតាមរយៈគ្រាប់ចុចណាមួយ។ វាត្រូវបានគេប្រើ ដោយភ្ជាប់ជាមួយនឹងធុងប្រព័ន្ធតាមរយៈច្រក PS/2 ឬ USB។
លទ្ធផល​រូបភាព​សម្រាប់ keyboard ps/2

៣/ម៉ូនីទ័រ

ម៉ូនីទ័រ គឺជាឧបករណ៍មានរាងដូចជាទូរទស្សន៍ ដែលមាននាទីសម្រាប់បង្ហាញព័ត៌មានផ្សេងៗ ដែលកំពុងដំណើរការក្នុងកុំព្យូទ័រ។ វាត្រូវបានគេប្រើ ដោយភ្ជាប់ជាមួយនឹងធុងប្រព័ន្ធតាមរយៈច្រក វីជីអេ (VGA Port)។
លទ្ធផល​រូបភាព​សម្រាប់ monitor

៤/ធុងប្រព័ន្ធ

ធុងប្រព័ន្ធ គឺជាធុងមួយ ដែលផ្ទុកនូវសមាសភាគផ្នែករឹងសំខាន់ៗ សម្រាប់ឱ្យប្រព័ន្ធកុំព្យូទ័រដំណើរការ។ សមាសភាគទាំងនោះ មានដូចជា បន្ទះមេ(Motherboard) ខួរក្បាល(CPU=Central Processing Unit) ថាសរឹង(Hard Disk Drive) អង្គចងចាំបណ្ដោះអាសន្ន(RAM= Random Access Memory) កាតបន្ថែម(Expansion Card)  ដ្រាយស៊ីឌីរ៉ូម(CD-ROM Drive)។ល។
លទ្ធផល​រូបភាព​សម្រាប់ system unit

ទូទៅ

Coming soon

ប្រភេទ​ពុម្ពអក្សរ​យូនីកូដ​ខ្មែរ

ប្រភេទ​ពុម្ពអក្សរ​យូនីកូដ​ខ្មែរ
ពុម្ពអក្សរ​យូនីកូដ​ខ្មែរ Khmer OS / KhmerOS System
ពុម្ពអក្សរ​យូនីកូដ​ខ្មែរ ​ KhmerOS Battambang
ពុម្ពអក្សរ​យូនីកូដ​ខ្មែរ KhmerOS Bokor
ពុម្ពអក្សរ​យូនីកូដ​ខ្មែរ KhmerOS Fasthand
ពុម្ពអក្សរ​យូនីកូដ​ខ្មែរ KhmerOS Freehand
ពុម្ពអក្សរ​យូនីកូដ​ខ្មែរ KhmerOS Metal Chrieng
ពុម្ពអក្សរ​យូនីកូដ​ខ្មែរ KhmerOS Muol
ពុម្ពអក្សរ​យូនីកូដ​ខ្មែរ KhmerOS Muol Light
ពុម្ពអក្សរ​យូនីកូដ​ខ្មែរ KhmerOS Muol Pali
ពុម្ពអក្សរ​យូនីកូដ​ខ្មែរ KhmerOS Siem Reap