ការប្រើប្រាស់ ចន្លោះមិនឃើញ Spacebar

ការប្រើប្រាស់ ចន្លោះមិនឃើញ

ពាក្យក្នុងភាសាខ្មែរត្រូវបានវាយបន្តបន្ទាប់គ្នា និងខណ្ឌចែកគ្នាដោយសញ្ញាវណ្ណយុត្តណាមួយ។ កម្មវិធីស្លឹករឹត កម្មវិធីអ៊ីនធឺណិត និងកម្មវិធីដទៃទៀតដែលមានទ្រង់ទ្រាយជាអត្ថបទ ចាំបាច់ត្រូវដឹងពីកន្លែងដែលត្រូវបំបែកប្រយោគនីមួយៗដើម្បីចុះបន្ទាត់ថ្មី។ ភាសាលោកខាងលិច ដែលប្រើដកឃ្លា ដើម្បីបំបែកពាក្យនោះ ប្រាកដជាមិនមានបញ្ហាឡើយ ប៉ុន្តែក្នុងភាសាខ្មែរកម្មវិធីទាំងនេះមិនបានដឹងពីកន្លែងបញ្ចប់ពាក្យ និងត្រូវចុះបន្ទាត់ថ្មីឡើយ។
ក្នុងកាសែតភាគច្រើននៅកម្ពុជា ការចុះបន្ទាត់ត្រូវធ្វើឡើងដោយដៃ។ អ្នកសរសេរអត្ថបទត្រូវគិតថា តើពាក្យបន្ទាប់នោះអាចដាក់ក្នុងបន្ទាត់ជាមួយគ្នាបាន ឬអត់ បន្ទាប់មកពួកគេនឹងធ្វើការលើបន្ទាត់នោះដោយដៃ។
ក្នុងទំព័របណ្ដាញមិនអាចប្រើមធ្យោបាយនេះបានទេ ព្រោះទ្រង់ទ្រាយទំព័រត្រូវបានពឹងផ្អែកទៅលើទំហំបង្អួចរបស់កម្មវិធីលើកុំព្យូទ័ររបស់អ្នកប្រើ និងទៅលើគុណភាពបង្ហាញរបស់អេក្រង់។
ដដំណោះស្រាយសម្រាប់បញ្ហានេះ គឺត្រូវបញ្ចូលចន្លោះមិនឃើញរវាងពាក្យទាំងនោះ ដែលចន្លោះនោះជាចន្លោះប្រើគ្រាន់តែខណ្ឌចែករវាងពាក្យខ្មែរនីមួយៗ និងដើម្បីឱ្យកម្មវិធីទាំងនោះដឹងពីកន្លែងដែលត្រូវចុះបន្ទាត់ប៉ុណ្ណោះ ការធ្វើដូច្នេះនឹងមិនធ្វើឱ្យគម្លាតរវាងពាក្យទាំងនោះទេ វាគ្រាន់់តែបំបែកពាក្យទាំងនោះប៉ុណ្ណោះ។
ចន្លោះនេះត្រូវបានហៅថា ចន្លោះមិនឃើញ ហើយវាគឺជាចន្លោះដែលគេប្រើញឹកញាប់បំផុតក្នុងអត្ថបទ (ក្នុងការចុចគ្រាប់ចុច ១០០ មាន ចន្លោះមិនឃើញ ១៦ ចន្លោះ) ដូច្នេះទើបយើងសម្រេចដាក់គ្រាប់ចុចដែលប្រើញឹកញាប់ជាងគេនេះលើគ្រាប់ចុចដែលងាយស្រួលចុចបំផុតនោះ គឺលើគ្រាប់ចុចដែលវែងជាងគេ ចន្លោះមិនឃើញ (Spacebar)។ គ្រប់ពេលដែលអ្នកចុច ចន្លោះមិនឃលើញ នោះអ្នកនឹងបញ្ចូលចន្លោះបំបកមួយ។ ប្រសិនបើអ្នកចុចចន្លោះមិនឃើញ (ដោយមិនបានចុចគ្រាប់ចុចផ្សេងទៀត) នោះតួអក្សរដែលបានបញ្ចូលទោក្នុងអត្ថបទ គឺជាចន្លោះមួយដែលមើលមិនឃើញ។ ប៉ុន្តែបើសិន អ្នកចង់វាយដកឃ្លា អ្នកត្រូវចុចគ្រាប់ ប្ដូរ ផ្សំជាមួយគ្រាប់ចុច ចន្លោះមិនឃើញ នេះ។
ចន្លោះមិនឃើញត្រូវបានប្រើសម្រាប់៖

  • ខណ្ឌចែករវាងពាក្យខ្មែរ (បំបែកពាក្យ)
  • ត្រូវវាយបន្ទាប់ពីពាក្យនីមួយៗ

0 comments:

Post a Comment