តាមន័យបច្ចេកទេស, វិគីគឺជាកម្មវិធីបំរើសេវា (server program) ដែលអនុញ្ញាតអោយ គ្រប់អ្នកប្រើប្រាស់ សហការ ក្នុងការបង្កើត ខ្លឹមសារនៃមួយវិបសាយ។ អ្នកប្រើប្រាស់ណា ក៏អាចតែងខ្លឹមសារវិគី ព្រមទាំងការបរិច្ចាកចំណេះ(contributions), ដោយប្រើប្រាស់ ឧបករណ៍ស្វែងរកវិប(web browser) ដែលធ្លាប់ប្រើប្រាស់ ដូចជាអ៊ិនណិតអិចក្សផ្លរឺ (Internet Explorer), កញ្ជ្រោងភ្លើង (Firefox) ជាដើម។ ជាមូលដ្ឋាន មួយវិបសាយវិគី ត្រូវប្រតិបត្តិការ តាមគោលការជឿជាក់គ្នាទៅវិញទៅមក។
ពាក្យវិគី មានកំណើត ពីពាក្យ "wikiwiki" ដែលមានន័យ តាមភាសារដ្ឋហាវៃ (Hawaiian language)ថា "រហ័ស រហ័ស" ។
វិគីភីឌាភាសាខ្មែរ
វិគីភីឌាភាសាខ្មែរជាទីប្រជុំចំណេះគ្រប់ប្រភេទដែលមនុស្សគ្រប់ជាតិសាសន៍ បាននិងកំពុងបរិច្ចាក ចំណេះដឹងផងខ្លួន ដើម្បីមនុស្សជាតិទូទៅជាពិសេស សំរាប់កូនខ្មែរទាំងអស់គ្នា។ វិគីភីឌាបានចាប់ផ្ពើមនៅថ្ងៃទី១៥ខែមករា ឆ្នាំ២០០១។ វិគីភីឌាភាសាខ្មែរបានចាប់ផេី្ដមនៅឆ្នាំ២០០៥។
លោកជីមបូ វ៉ែល នឹងឡារី សាងហ្គឺបង្កើតវាសំរាប់ចំណែកបង្គ្រប់វសករណ៏សរសេរ Nupedia។ឥឡួវនេះវាជារបស់មូលស្ថាបនាវិគិមេឌា។
វិគីគឺជាវិបសាយមួយដែលអនុញ្ញាតអោយអ្នកទស្សនាចូលទៅកែប្រែអត្តបទរបស់ពួកគេនៅក្នុងកុំព្យូទរ័របស់គេផ្ទាល់។ អ្នកទស្សនាក៏អាចបង្កើតនូវអត្តបទថ្មីៗ នឹងកែប្រែរៀបចំនូវអត្តបទដែលមានរួចមកហើយបានដែរ។ រឿងដែលងាយស្រួលម៉្យាងទៀតគឺថាកម្មវិធីវិគីអនុញ្ញាតអោយកែប្រែអត្តបទនឹងអាចតែ hyperlinks.ហើយអត្ថប្រយោជន៍ផ្សេងៗទៀតរបស់វិគីគឺអនុញ្ញាតអោយបន្ថែម រឺក៏ផ្លាស់ប្តូររូបភាព តារាង និងសមាសភាពអន្តរកម្មពិតប្រាកដដូចជាហ្គេមជាដើម។
វិគីបានផ្តល់អោយអ្នកប្រើប្រាស់នូវភាពងាយស្រួលជាច្រើន។ ពេលខ្លះអ្នកប្រើប្រាស់អាចមានការងាយស្រួលក្នុងការមើលទំព័រវិបសាយដួចដែលអ្នកប្រើប្រាស់ជាប្រចាំមើលដែរ មុននឹងក្រោយពេលការផ្លាស់ប្តូរដែលពួកគេបានបង្កើត។ វាមិនចាំបាច់ត្រូវការចេះប្រើប្រាស់ HTML(hypertext markup language) រឺក៏សាកល្បងប្រើប្រាស់នៅក្នុងកូដ HTMLនោះទេ។ ឧទាហរណ៍ដ៏សំខាន់ដែលគួរតែដឹងនៃវិបសាយវីគីនោះគឺថាវិគីភីឌាគឺជាការសហការគ្នាដើម្បីសាងសង់វចនានុក្រមមួយតាមប្រពន្ធ័អ៊ិនធឺណេត។Facebook
0 comments:
Post a Comment