ជំងឺនៅក្នុងមាត់មានច្រើនប្រភេទដូចជា រលាកឡើងពងទឹក ដំបៅឡើងជាបន្ទះពណ៌ស ពណ៌ក្រហម ដុំគីស ផ្សិត សាច់ដុះ និងប្រភេទជំងឺមហារីកមាត់មាត់ធ្មេញក្នុងនោះជំងឺពងបែកមាត់ក៏ជាជំងឺការឡើងញឹកញាប់ជាងគេ។
ក) លក្ខណៈទូទៅនៃជំងឺពងបែកមាត់៖
- កើតឡើងជារឿយៗក្នុងវ័យកុមារ និងកាន់តែញឹកញាប់ក្នុងវ័យជំទង់ និងយុវវ័យ ហើយភាគតិចលើមនុស្សចាស់
- អ្នកជំងឺភាគច្រើនមានសុខភាពល្អនិងមិនជក់បារី
- ដំណាក់ការមុនឡើងជាពងបែក រយៈពេល 2 ទៅ 3ម៉ោង ឬមួយថ្ងៃមុនដោយឡើងក្រហម អ្នកជំងឺមានអារម្មណ៍ចាក់តិចៗឬឈឺតិចតួចដូចជារមាស់
- ពេលឡើងពងបែក មានការឈឺចាប់ខ្លាំង ជាពិសេសពិបាកហូបចំណីអាហារ ហើយពងបែកមានសភាពខូងផតកណ្ដាលនិងគែមជុំវិញក្រហម
- ទីតាំងឡើងពងបែកក្នុងមាត់ លើជាលិកាទន់ដូចជា អណ្តាត បបូរមាត់ខាងក្នុង ក្រអូមទន់ សាច់ផ្ទាល់…
- ពេលជាមួយកន្លែងអាចកើតឡើង កន្លែងផ្សេងៗបន្តបន្ទាប់និងញឹកញាប់
ខ) ពងបែកមាត់មាន៣ ប្រភេទធំៗ គឺ៖
១) ពងបែកមាត់ទំហំតូច(Minor Aphthous Stomatitis)
- ជាប្រភេទកើតញឹកញាប់
- កើតឡើងលើជាលិកាទន់ក្នុងមាត់
- ពងបែកមានសភាពខូងកណ្តាល មានរាងជារង្វង់មូល នឹងទំហំ ៣-៧មីលីម៉ែត្រ ហើយគែមជុំវិញព័ណក្រហម
- ពងបែកមានចំនួន១ ឬច្រើនកន្លែង
- មានការឈឺចាប់ពេលញ៉ាំចំណីអាហារ
២) ពងបែកមាត់ទំហំធំ (Major Aphthous Stomatitis)
- មិនសូវជួបប្រទះ
- មានទំហំធំច្រើនសង់ទីម៉ែត្រ
- ការឈឺចាប់ខ្លាំង អាចមានជាក្តៅខ្លួន
- មានការជាសះរយៈពេលយូរច្រើនខែ
- ពេលជាទៅវិញអាចមានស្លាកស្នាម
៣) ពងបែកតូចៗច្រើនរាប់រយ (Herpetiform Aphthous Stomatitis)
- មិនសូវជួបប្រទះ
- មានទំហំ១ទៅ២មីលីម៉ែត្រ
- មានចំនួនច្រើនរហូតដល់រាប់រយ
- ឡើងក្រហមខ្លាំង
គ) មូលហេតុ៖
- មិនទាន់មានការរកឃើញច្បាស់លាស់ពីមូលហេតុពិតប្រាកដនូវឡើយ ប៉ុន្តែភាគច្រើនគឺបណ្តាលមកពី៖
• កត្តាតំណពូជ
• ការប៉ះទង្គិចញឹកញាប់
• ការរលាកបង្កររោគ
• ភាពមិនប្រក្រតីនៃប្រព័ន្ធភាពស៊ាំ (HIV)
• ភាពមិនប្រក្រតីនៃក្រពះ ពោះវៀន
• កង្វះគ្រាប់ឈាម និងវីតាមីន
• ការប្រែប្រួលអមូន
• ការគិតច្រើន ស្រ្តេស
• ការប្រើប្រាស់ថ្នាំមួយចំនួន
ឃ) ជំងឺដែលមានលក្ខណៈស្រដៀងនិងជំងឺពងបែកមាត់
- Erythème multiforme
- Récurrent herpes
- Pemphigiod
- Pemphigus
- Chronic Infection (Syphilis, TB, Fungal)
- Hand food and mouth disease
- Néoplasme Tumor
ង) ការព្យាបាល៖
- ការព្យាបាល អាស្រ័យលើការពិនិត្យរកមូលហេតុ ដែបង្ករឡើងដូចរៀបរាប់ខាងលើ
- ពងបែកមាត់ទំហំតូច អាចជាសះត្រឡប់ទៅវិញ ដោយខ្លួនឯងក្នុងរយៈពេល ១០ទៅ១៤ ថ្ងៃ
- អាចប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ក្នុងរយៈពេលខ្លី(៣ទៅ៤ថ្ងៃ)
- សូមកុំប្រើប្រាស់ថ្នាំសះដោយខ្លួនឯង បើមិនមានការពិនិត្យពីគ្រូពេទ្យ ឬទន្តបណ្ឌិត
- សូមធ្វើអនាម័យមាត់ធ្មេញឲ្យល្អ
- ណាត់ជូបទន្តបណ្ឌិត ដើម្បីធ្វើរោគវិនិច្ឆ័យ ដោយការផ្គូរផ្គង់ជាមួយលក្ខណៈជំងឺក្នុងមាត់ផ្សេងៗទៀត ដែលមានលក្ខណៈស្រដៀងគ្នា
“ប្រសិនបើលោកអ្នកមានការរលាក ឬដំបៅក្នុងមាត់ មិនលើសពី២សប្តាហ៍ សូមណាត់ជូបជាមួយទន្តបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិនិត្យ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលប្រកបដោយជំនាញនិងបទពិសោធន៍។”