ICT Basic For Cambodian Students

ចំណេះដឹង និងវប្បធម៌

ICT Basic For Cambodian Students

វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា

ICT Basic For Cambodian Students

កម្សាន្ត

បុណ្យ​ទំនៀម​ខ្មែរ ក្រាំង​បុណ្យ​ទាំង​១២​ខែ

បុណ្យ​ទំនៀម​ខ្មែរ គឺ​មាន​៣​ភាគ​ភាគ​ ភាគ​មួយ​និយាយ​អំពី​ក្រាំង​ធម៌ ភាគ​ពីរ​និយាយ​អំពី​​ក្រាំង​បុណ្យ​ទាំង​១២​ខែ​និង​ភាគ​បី​និយាយ​អំពី​បុណ្យ​ទំនៀម​ទំលាប់​ទូទៅ ។ បុណ្យ​ទំនៀម​ខ្មែរ​និពន្ធ​ដោយ​ ឆឹង ផាន់​សុផុន  បោះ​ពុម្ព​លើក​ទី​១ នៅ​ឆ្នាំ​២០០០​ ។ ខាង​ក្រោម​នេះ​គឺ​ជា​សៀវភៅ​បុណ្យន​ទំនៀម​ខ្មែរ​ ក្រាំង​បុណ្យ​ទាំង​១២​ខែ​ ភាគ​ពីរ ។

ចុច​ទី​នេះ​ដើម្បី ទាញ​យក​ឯកសារ​

សេរី​ភាព និង​ទំនួល​ខុស​ត្រូវ

តើ​សេរី​ភាព​ជា​អ្វី?
តើ​សេរី​ភាព​ និង​ទំនួល​ខុស​ត្រូវ​មាន​ន័យ​ដូច​ម្ដេច ?
មនុស្ស​មាន​ភាព​ស្មើ​គ្នា​ ចំពោះ​មុខ​ច្បាប់​ មាន​សិទ្ធិ​សេរី​ភាព និង​ករណីយកិច្ច​ដូច​គ្នា​ទាំង​អស់​ ដោយ​ឥត​ប្រកាន់​ពូជ​សាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា ឋានៈសង្គម និង​ធនធាន​អ្វី​ឡើយ ។


តែ​ការ​ប្រើ​សិទ្ធិ​សេរី​ភាព ដោយ​គ្មាន​ទំនួល​ខុស​ត្រូវ​នាំ​ឱ្យ​មាន​អនាធិបតេយ្យ​ក្នុង​សង្គម ។


សេរី​ភាព គឺ​ជា​អំណាច​ដែល​អាច​ធ្វើ​អ្វី​បាន​តាម​អំពើ​ចិត្ត ប៉ុន្តែ​នៅ​ក្រោម​ច្បាប់​របស់​ប្រទេស ។ មនុស្ស​ម្នាក់​ៗ​ មាន​សេរី​ភាព​ក្នុង​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត មាន​សេរី​ភាព​ក្នុង​ការ​ដើរ​ហើរ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ តែ​ត្រូវ​គោរព​ច្បាប់ ។

ពាក្យ​ថា " សេរី​ភាព និង​ទំនួល​ខុស​ត្រូវ " គឺ​ជា​ពាក្យ​ពីរ​ម៉ាត់ មាន​ន័យ​ទាក់​ទង​គ្នា​យ៉ាង​ជិតស្និទ្ធ​ហើយ​មិន​អាច​ខ្វះ​ធាតុ​ណា​មួយ​បាន​ឡើង ។ មនុស្ស​ម្នាក់​ៗ​អាច​មាន​សេរី​ភាព​ធ្វី​អ្វី​បាន​តាម​អំពើ​ចិត្ត​ តែ​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ ចំពោះ​អំពើ​របស់​ខ្លួន​នោះ​ជា​ដាច់​ខាត ។ 
ប្រសិន​បើ​មនុស្ស​ម្នាក់​ ត្រូវ​បាន​គេ​បំបិទ​សេរី​ភាព​ មនុស្ស​នោះ​អស់​ភាព​ថ្លៃថ្នូរ អស់​ភាព​ជា​មនុស្ស​ ព្រោះ​មនុស្ស​នោះ​ក្លាយ​ទៅ​ជា​ឧបករណ៍​សម្រាប់​តែ​គេ​បញ្ជា​តែ​ប៉ុន​នោះ ។ តួ​យ៉ាង​បុគ្គលិក​រាជ​ការ​ធ្វើ​ការ​នៅ​ក្រសួង​ណា​មួយ​ ដែល​មាន​ប្រធាន​អង្គភាព​ប្រើ​អំណាច​ផ្ដាច់​ការ គេ​តែង​តែ​ខ្លាច​អំណាច​ខ្លាច​ការ​សម្លុត​គំរាម ហើយ​រមែង​តែ​បិទ​មាត់​ បិទ​ភ្នែក​មិន​ហ៊ាន​ប្រឆាំង​នឹង​អំពើ​ខុស​ឆ្គង​របស់​ចៅវ៉ាយ​នាយ​ខ្លួន ។ ការ​បិទ​មាត់​ និង​បិទ​ភ្នែក​ ឬ​ការរ​មិន​ឈឺ​ឆ្អាល​ចំពោះ​កិច្ច​ការ​ក្រសួង​ ពី​សំណាក់​សមាជិក​ទាំង​អស់​ នៅ​ក្នុង​អង្គ​ភាព​នោះ​នឹង​នាំ​ឱ្យ​ក្រសួង​នោះ​រលំរលាយ នៅ​ពេល​ណា​មួយ​មិន​ខាន ។ ផ្ទុយ​ទៅ​វិញ​​ ការ​ប្រើ​ប្រាស់​សេរី​ភាព​ទូលំទូលាយ​ពេក គឺ​គ្មាន​ទំនួល​ខុស​ត្រូវ​លើ​អំពើ​ដែល​ខ្លួន​បាន​ធ្វើ​នឹង​នាំ​ឱ្យ​មាន​កំហុស​ឆ្គង​ដ៏​ធ្ងន់ធ្ងរ​ទៅ​វិញ​ទេ ។ មិន​តែ​ប៉ុននោះ​ ការ​ប្រើ​ប្រាស់​សេរី​ភាព​ដោយ​គ្មាន​ទំនួល​ខុស​ត្រូវ ហួស​ព្រំ​ដែន​ច្បាប់​សង្គម​នឹង​នាំ​ក្ដី​អន្តរាយ​ដល់​ខ្លួន​ឯង​ផង​ និង​បណ្ដាល​ឱ្យ​អន្តរាយ​មាន​ភាព​ច្របូក​ច្របល់​ដល់​សង្គម​ទៀត​ផង ។ សេរី​ភាព​ជា​អាវុធ​មុខ​ពីរ បើ​ប្រើ​វា​ខ្វះ​ព្រំ​ដែន​ វា​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ក្នុង​ផ្លូវ​ខុស​ វា​បណ្ដាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង​ផង ដល់​អ្នក​ដទៃ​ផង ហើយ​អាច​នាំ​ឱ្យ​អន្តរាយ​ដល់​ផល​ប្រយោជន៍​រួម ឬ​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ​ផង ។


ដូច្នេះ​​ដើម្បី​ក្លាយ​ជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គម​មួយ​ យើង​ត្រូវ​ចេះ​ប្រើប្រាស់​សិទ្ធិ​សេរី​ភាព​របស់​ខ្លួន​ ឱ្យ​នៅ​ក្នុង​ក្របខណ្ឌច្បាប់​បាន​ហើយ​ ព្រម​ទាំង​ហ៊ាន​ទទួល​ខុស​ត្រូវ​ចំពោះ​សម្ដី និង​ទង្វើ​របស់​ខ្លួន​នោះ​ផង​ដែរ ។ មនុស្ស​ណា​មិន​ស្មោះ​ត្រង់​នឹង​ខ្លួន​ឯង មិន​ទទួល​កំហុស មិន​កែ​លម្អ​ខ្លួន ហើយ​ទំលាក់​កំហុស​ទៅ​លើ​អ្នក​ដទៃ មិន​មែន​ជា​មនុស្ស​ល្អ សិស្ស​ល្អ និង​កូន​ល្អ​ឡើយ ។

រឿងបុរសកុហកបូននាក់ The four liar men!






រឿងបុរសកុហកបូននាក់

ដំនើររឿង

កាល​ពីព្រេងនាយ​ មាន​បុរស​កុហក​៤​នាក់​ មក​ជួប​ជុំ​គ្នា​ រួម​គំនិត​ គិត​ដើរ​ទៅ​រក​ឆរ​បោក​បញ្ឆោត​ យក​ទ្រព្យ​សម្បត្តិ​គេ​ នៅ​គេហដ្ឋាន​ ឆ្ងាយ​ពី​លំនៅ​របស់​ខ្លួន , ព្រមព្រៀង​គ្នា​ស្រេច​ហើយ​ ក៏​នាំ​គ្នា​ដើរ​ទៅ , លុះ​ទៅ​យូរ​បន្តិច​បាន​ជួប​ប្រទះ​នឹង​តា​ចាស់​ដូន​ចាស់​ពីរ​នាក់​ ជា​អ្នក​ធ្វើ​ចម្ការ​កប្បាស​ នៅ​ក្បែរ​មាត់​ទន្លេ​មួយ​ដាច់​ឆ្ងាយ​ពី​ស្រុក​ភូមិ​គេ ។ បុរស​កុហក​៤​នាក់​នោះ​ បាន​ដឹង​ដំណឹង​ថា​ តា​ចាស់​ ដូន​ចាស់​ ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​គ្រាន់​បើ​ ក៏​គិត​គ្នា​ថា << យើង​ត្រូវ​នាំ​គ្នា​ឈប់​ទៅ​ទី​នេះ​ ដើម្បី​ភូត​កុហក​ យក​ទ្រព្យ​សម្បត្តិ​តា​ចាស់​ ដូន​ចាស់​នេះ​ឲ្យ​បាន >> បុរស​៤​នាក់​នោះ​ ទៅ​ដល់​សួរ​តា​ចាស់​ដូន​ចាស់​ថា << ឱ ! តា​យាយ​អើយ ! យើង​ខ្ញុំ​ទាំង​៤​នាក់​នោះ​ មក​ពី​ស្រុក​ឆ្ងាយ​ណាស់​ ខំ​ត្រាច់​ដើរ​រក​អ្នក​ឯ​ណា​ដែល​ចេះ​ដឹង​ ព្រោះ​យើង​ខ្ញុំ​ចង់​ដឹង​រឿង​ព្រេង​ពី​បុរាណ​នាយ​មក, តែ​វេលា​នេះ​ បាន​មក​ជួប​នឹង​តា​យាយៗ​ ប្រហែល​ជា​ចេះ​ដឹង​រឿង​បុរាណ​មក​ខ្លះ​មិន​ខាន​ បើ​ដូច្នេះ​ សូម​តា​យាយ​មេត្តា​និទាន​រឿង​ព្រេង​អ្វី​មួយ​ ឲ្យ​ចៅ​ស្ដាប់​បន្តិច >> ។ តា​ចាស់​ដូន​ចាស់​ ក៏​ឆ្លើយ​តប​ទៅ​បុរស​ទាំង​៤​នាក់​វិញ​ថា << ចៅ​អើយ​ ចៅ ! តាំង​ពី​ក្មេង​ដល់​ចំណាស់​ប៉ុណ្ណេះ​ហើយ​ តា​យាយ​គ្មាន​ចេះ​រឿង​ព្រេង​អ្វី​ទេ​ សូម​ចៅ​អញ្ជើញ​ទៅ​រក​សួរ​អ្នក​ឯ​ទៀត​ចុះ >> ។ បុរស​ទាំង​៤​នាក់​ ក៏​ជម្រាប​ទៅ​តា​យាយ​វិញ​ថា << ឱ ! តា​យាយ​អើយ ! បើ​ប្រសិន​ជា​មាន​គេ​ចេះ​រឿង​ព្រេង​នោះ​ តា​យាយ​ចង់​ស្ដាប់​ឬ​ទេ ? ។ << ឱ ! ចៅ​អើយ ! តា​យាយ​ ចង់​ស្ដាប់​ណាស់​តែ​រក​អ្នក​ណា​ចេះ​គ្មាន >> ។ បុរស​ទាំង​៤​នាក់​ ក៏​ជម្រាប​ទៅ​តា​យាយ​វិញ​ដោយ​កិច្ចកល​ ប៉ង​នឹង​បោក​យក​ទ្រព្យ​សម្បត្តិ​ តា​ចាស់​ដូន​ចាស់​នោះ​ ឲ្យ​បាន​ដោយ​ងាយ​ថា << យើង​ខ្ញុំ​ទាំង​៤​នាក់​នេះ​ ចេះ​ខ្លះ​ដែរ​ ព្រោះ​បាន​ដឹង​ពី​ជីតា​ខ្ញុំ​ គាត់​និទាន​ប្រាប់, តែ​រឿង​នេះ​ បើ​និយាយ​ទៅ​កាលណា​ តា​យាយ​ត្រូវ​តែ​ជឿ​​ទើប​ខ្ញុំ​និទាន​ប្រាប់​បាន >> ។ តា​យាយ​ ក៏​ព្រម​ព្រៀង​ឲ្យ​បុរស​ទាំង​៤​នាក់​នោះ​ និយាយ ។
បុរស​ទី​១​ ចាប់​អធិប្បាយ​រឿង​កុហក​ជា​ដំបូង​ឡើង​ថា : កាល​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​បាន​ចំនួន​៣​ខែ​ ម្ដាយ​ខ្ញុំ​ គាត់​ចង់​ពិសា​ផ្លែ​ធុរេន​នៅ​មុខ​ផ្ទះ​ខ្ញុំ​ ដើម​វា​ មាន​កំពស់​ប្រហែល​៨​ព្យាម​ ហើយ​មាន​ផ្លែ​តែ​មួយ​ផង​ គាត់​មិន​ដឹង​ជា​គិត​ដូចម្ដេច​ នឹង​បាន​ផ្លែ​ឈើ​នោះ​មក​ពិសា ។ លុះ​ខ្ញុំ​បាន​ដឹង​ថា​ គាត់​ចង់​ពិសា​ផ្លែ​នោះ​ខ្ញុំ​ក៏​ចេញ​ពី​ផ្ទៃ​គាត់​ តាម​ទ្វារ​មាស​ ទៅ​ឡើង​បេះ​ធុរេន​នោះ​ យក​មក​ជូន​គាត់​ពិសា, រួចស្រេច​ ខ្ញុំ​ត្រឡប់​ចូល​ទៅ​ក្នុង​ផ្ទៃ​គាត់​វិញ។
បុរស​ទី​២​ថា : កាល​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​ បាន​ចំនួន​៦​ខែ​ ឃើញ​គាត់​នឿយ​ហត់​លំបាក​នឹង​ធ្វើ​ស្រែ​ ចម្ការ​ ច្បារ​ដំណាំ​ពេក​ ខ្ញុំ​ចេញ​ពី​ផ្ទៃ​គាត់​មក​ នៅ​ធ្វើ​ស្រែ​ចម្ការ​ ឃ្វាល​គោ​ ក្របី​ ដណ្ដាំ​បាយ​ ដង​ទឹក​ ជំនួស​គាត់​ ពី​ព្រឹក​ព្រហាម​ លុះ​ល្ងាច, អស់​ការ​ធ្វើ​ ខ្ញុំ​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​វិញ​ ជា​រៀង​រាប​ដរាប​មក ។
បុរស​ទី​៣​ថា << ឱ ! តា​យាយ​អើយ​ ខ្លួន​ខ្ញុំ​នេះ​ ជា​ទេវបុត្រ​ ច្បុត​ចុះ​មក​ចាប់​បដិសន្ធិ​នឹង​ម្ដាយ​ខ្ញុំ​សព្វ​ថ្ងៃ​នេះ​ ខ្ញុំ​ចេញ​ពី​ទ្វារមាស​វេលា​ណា បាន​មក​បម្រើ​គាត់​សព្វ​សារពើ, ដល់​ខ្ញុំ​ចាស់​ទៀប​នឹង​ស្លាប់​ ខ្ញុំ​សុំ​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​វិញ​ ដើម្បី​កុំ​ឲ្យ​ស្លាប់​ទាន់​ ហើយ​កើត​ម្ដង​ទៀត​ឲ្យ​បាន​ជា​ក្មេង​ឡើង​វិញ ។
បុរស​ទី​៤​ថា : ខ្លួន​ខ្ញុំ​នេះ​ ចាប់​តាំង​តែ​ចេញ​ពី​ផ្ទៃ​ម្ដាយ​កាលណា​មក​ ខ្ញុំ​រក្សា​សីល​៥​ ចាំ​សីល​៨​ តែ​សីល​ខ្ញុំ​ ប្លែក​ពី​សីល​អ្នក​ទាំងពួង​ចង់​ផឹក​ស្រា​ ជក់​អាភៀន​ សម្លាប់​ជីវិត​គេ​ក៏​បាន , លុះ​ដល់​ខ្ញុំ​ស្លាប់​ទៅៗ​ កើត​ជា​ទេវតា​ សោយ​រាជ​សម្បត្តិ​នៅ​ឋាន​សួគ៌ ។
បុរស​ទាំង​៤​នាក់​នោះ​ និយាយ​ភូត​កុហក​គ្រប់​គ្នា​ហើយ​ ក៏​សួរ​ទៅ​តា​ចាស់​ដូន​ចាស់​ថា << រឿង​ខ្ញុំ​និទាន​ជំរាប​ទាំង​ប៉ុន្មាន​នេះ​ តើ​តា​យាយ​ជឿ​ឬ​ទេ ? តា​យាយ​ ឆ្លើយ​តប​ទៅ​វិញ​ថា << រឿង​នោះ​តា​យាយ​ ជឿ​ហើយ​ចៅ ! >> ។ តែ​ក្នុង​គំនិត​គាត់​ទាំង​២​នាក់​ គិត​ឃើញ​ជា​ស្រេច​ថា << បុរស​ទាំង​នេះ​ សុទ្ធ​តែ​និយាយ​កុហក​ទាំង​អស់ >> ។
ដល់​បុរស​ទាំង​៤​នាក់​នោះ​ ទាល់​ប្រាជ្ញា​ ក៏​ឲ្យ​តា​នោះ​ និយាយ​រឿង​ប្រាប់​ម្ដង​វិញ, ប៉ុន្តែ​មុន​នឹង​និយាយ​រឿង​តា​ចាស់​នោះ​ គាត់​បាន​សន្យា​ដូច​បុរស​ទាំង​៤​នាក់​នោះ​ដែរ , លុះ​ព្រម​ព្រៀង​ទាំង​អស់​គ្នា​ ទើប​តា​ចាស់​និយាយ ។
តា​ថា << ឱ ! ចៅ​អើយ ! កាល​តា​និយាយ​ មក​ធ្វើ​ចម្ការ​កប្បាស​នេះ​បាន​ ៥ - ៦ ឆ្នាំ​ មាន​ទ្រព្យ​សម្បត្តិ​ប្រាក់​មាស​ ល្មម​នឹង​ចិញ្ចឹម​ចៅ​ទាំង​៤​នាក់​នេះ​បាន , តែ​នៅ​ឆ្នាំ​មួយ​មុន​នោះ​ កប្បាស​មិន​ផ្លែ​សោះ​ មិន​ដឹង​ជា​រឿង​ហេតុ​អ្វី, មាន​មួយ​ថ្ងៃ​ តា​ដើរ​រុក​ក្នុង​ចម្ការ​ទៅ​ ឃើញ​ដើម​កប្បាស​១​ដើម​ ទំហំ​ប៉ុន​ដើម​ត្នោត​ មាន​ផ្លែ​មួយ​ធំ​ តា​ក៏​ឡើង​បេះ​យក​មក​ផ្ទះ, ដល់​តា​និង​យាយ​នាំ​គ្នា​មក​មើល​ ឃើញ​មាន​គ្រាប់​៤​ ក្នុង​មួយ​គ្រាប់ៗ​ មាន​កុមារ​ម្នាក់ៗ​ គ្រប់​គ្រាប់​ទាំង​៤, តា​បាន​ឲ្យ​យាយ​គាត់​បំបៅ​បី​បាច់​រក្សា, លុះ​ដល់​កុមារ​ទាំង​៤​នាក់​នោះ​ ធំ​វេលា​ណា​ឡើង​ ក៏​នាំ​គ្នា​រត់​ចោល​តា​និង​យាយ​ទាំង​អស់​ទៅ, ឥឡូវ​តា​ឃើញ​ចៅ​ទាំង​៤​នាក់​នេះ​ត្រឡប់​មក​វិញ​ហើយ ។
បុរស​ទាំង​៤​នាក់​ ភិត​ភ័យ​ខ្លាំង​ ក៏​នាម​គ្នា​ឆ្លើយ​ប្រកែក​ទៅ​នឹង​តា​ចាស់​ ដូន​ចាស់​វិញ​ថា << មិន​មែន​ទេ >> ។ តា​យាយ​សួរ​ទៅ​វិញ​ថា << ហេតុ​អ្វី​ ក៏​ចៅ​ថា​មិន​មែន, បើ​ចៅ​ចេះ​តែ​ប្រកែក​យ៉ាង​នេះ​ នុះ​ឃើញ​ថា​​ទាស់​ខុស​នឹង​កិច្ច​សន្យា​ហើយ, បើ​ដូច្នេះ​ ត្រូវ​ចៅ​ទាំង​៤​នាក់​ មក​នៅ​បម្រើ​តា​ ទើប​ត្រូវ​នឹង​ពាក្យ​សន្យា >> ។ បុរស​កុហក​៤​នាក់​ គេច​មិន​រួច​ ក៏​នៅ​បម្រើ​តា​យាយ​ទៅ ។
ពាក្យ​ច្រើន​ភូត​ ចាញ់​អាត្មា​

ញាក់ភ្នែកស្តាំ ឬឆ្វេង នឹងមានរឿងអ្វីកើតឡើង?



ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកថា ពេលដែលអ្នកញាក់ភ្នែកស្តាំ ឬឆ្វេង អាចនឹងមានរឿងអ្វីកើតឡើងទៅ?

  • បើអ្នកញាក់ភ្នែកឆ្វេងចំថ្ងៃច័ន្ទ មានន័យថានឹងមានរឿងកើតឡើងក្នុងថ្ងៃនេះ។ ប៉ុន្តែបើញាក់ភ្នែកស្តាំ ធម្មតាទេ មិនចាំបាច់ព្រួយបារម្ភឡើយ។
  • បើអ្នកញាក់ភ្នែកឆ្វេងចំថ្ងៃអង្គារ អារម្មណ៍អ្នកអាចនឹងល្អខ្លាំង។ ប៉ុន្តែបើញាក់ខាងស្តាំ អាចកើតមានរឿងមិនសប្បាយចិត្តបាន។
  • បើអ្នកញាក់ភ្នែកឆ្វេងចំថ្ងៃពុធ មានមនុស្សស្រឡាញ់អ្នក។ ប៉ុន្តែបើញាក់ខាងស្តាំ នឹងមានរឿងធ្វើឲ្យអ្នកមិនសប្បាយចិត្ត។
  • បើអ្នកញាក់ភ្នែកឆ្វេងចំថ្ងៃព្រហស្បតិ៍ នឹងមានរឿងដែលនឹកស្មានមិនដល់កើតឡើង។ ប៉ុន្តែបើញាក់ខាងស្តាំ អ្នកមិនគួរលូកដៃក្នុងរឿងទាំងឡាយឡើយ។
  • បើអ្នកញាក់ភ្នែកឆ្វេងចំថ្ងៃសុក្រ មានន័យថា មានមនុស្សកំពុងនឹកអ្នក។ ប៉ុន្តែបើអ្នកញាក់ភ្នែកស្តាំ នឹងមានរឿងល្អកើតឡើង។
  • បើអ្នកញាក់ភ្នែកឆ្វេងចំថ្ងៃសៅរ៍ រឿងអាថ៌កំបាំងអ្នកនឹងនឹងអាចធ្លាយក្នុងរយៈពេល២ទៅ៣ថ្ងៃនេះ។ ប៉ុន្តែបើអ្នកញាក់ភ្នែកស្តាំ អ្នកនឹងមានកាដូក្នុងពេលថ្មីៗនេះ។
  • បើអ្នកញាក់ភ្នែកឆ្វេងក្នុងថ្ងៃអាទិត្យ នឹងមានរឿងនឹកស្មានមិនដល់កើតឡើង។ ប៉ុន្តែបើញាក់ភ្នែកស្តាំ នឹងមានសំណាងល្អចូលមករកអ្នក៕
ប្រភព៖ Health.com.kh

ការប្រើប្រាស់ ចន្លោះមិនឃើញ Spacebar

ការប្រើប្រាស់ ចន្លោះមិនឃើញ

ពាក្យក្នុងភាសាខ្មែរត្រូវបានវាយបន្តបន្ទាប់គ្នា និងខណ្ឌចែកគ្នាដោយសញ្ញាវណ្ណយុត្តណាមួយ។ កម្មវិធីស្លឹករឹត កម្មវិធីអ៊ីនធឺណិត និងកម្មវិធីដទៃទៀតដែលមានទ្រង់ទ្រាយជាអត្ថបទ ចាំបាច់ត្រូវដឹងពីកន្លែងដែលត្រូវបំបែកប្រយោគនីមួយៗដើម្បីចុះបន្ទាត់ថ្មី។ ភាសាលោកខាងលិច ដែលប្រើដកឃ្លា ដើម្បីបំបែកពាក្យនោះ ប្រាកដជាមិនមានបញ្ហាឡើយ ប៉ុន្តែក្នុងភាសាខ្មែរកម្មវិធីទាំងនេះមិនបានដឹងពីកន្លែងបញ្ចប់ពាក្យ និងត្រូវចុះបន្ទាត់ថ្មីឡើយ។
ក្នុងកាសែតភាគច្រើននៅកម្ពុជា ការចុះបន្ទាត់ត្រូវធ្វើឡើងដោយដៃ។ អ្នកសរសេរអត្ថបទត្រូវគិតថា តើពាក្យបន្ទាប់នោះអាចដាក់ក្នុងបន្ទាត់ជាមួយគ្នាបាន ឬអត់ បន្ទាប់មកពួកគេនឹងធ្វើការលើបន្ទាត់នោះដោយដៃ។
ក្នុងទំព័របណ្ដាញមិនអាចប្រើមធ្យោបាយនេះបានទេ ព្រោះទ្រង់ទ្រាយទំព័រត្រូវបានពឹងផ្អែកទៅលើទំហំបង្អួចរបស់កម្មវិធីលើកុំព្យូទ័ររបស់អ្នកប្រើ និងទៅលើគុណភាពបង្ហាញរបស់អេក្រង់។
ដដំណោះស្រាយសម្រាប់បញ្ហានេះ គឺត្រូវបញ្ចូលចន្លោះមិនឃើញរវាងពាក្យទាំងនោះ ដែលចន្លោះនោះជាចន្លោះប្រើគ្រាន់តែខណ្ឌចែករវាងពាក្យខ្មែរនីមួយៗ និងដើម្បីឱ្យកម្មវិធីទាំងនោះដឹងពីកន្លែងដែលត្រូវចុះបន្ទាត់ប៉ុណ្ណោះ ការធ្វើដូច្នេះនឹងមិនធ្វើឱ្យគម្លាតរវាងពាក្យទាំងនោះទេ វាគ្រាន់់តែបំបែកពាក្យទាំងនោះប៉ុណ្ណោះ។
ចន្លោះនេះត្រូវបានហៅថា ចន្លោះមិនឃើញ ហើយវាគឺជាចន្លោះដែលគេប្រើញឹកញាប់បំផុតក្នុងអត្ថបទ (ក្នុងការចុចគ្រាប់ចុច ១០០ មាន ចន្លោះមិនឃើញ ១៦ ចន្លោះ) ដូច្នេះទើបយើងសម្រេចដាក់គ្រាប់ចុចដែលប្រើញឹកញាប់ជាងគេនេះលើគ្រាប់ចុចដែលងាយស្រួលចុចបំផុតនោះ គឺលើគ្រាប់ចុចដែលវែងជាងគេ ចន្លោះមិនឃើញ (Spacebar)។ គ្រប់ពេលដែលអ្នកចុច ចន្លោះមិនឃលើញ នោះអ្នកនឹងបញ្ចូលចន្លោះបំបកមួយ។ ប្រសិនបើអ្នកចុចចន្លោះមិនឃើញ (ដោយមិនបានចុចគ្រាប់ចុចផ្សេងទៀត) នោះតួអក្សរដែលបានបញ្ចូលទោក្នុងអត្ថបទ គឺជាចន្លោះមួយដែលមើលមិនឃើញ។ ប៉ុន្តែបើសិន អ្នកចង់វាយដកឃ្លា អ្នកត្រូវចុចគ្រាប់ ប្ដូរ ផ្សំជាមួយគ្រាប់ចុច ចន្លោះមិនឃើញ នេះ។
ចន្លោះមិនឃើញត្រូវបានប្រើសម្រាប់៖

  • ខណ្ឌចែករវាងពាក្យខ្មែរ (បំបែកពាក្យ)
  • ត្រូវវាយបន្ទាប់ពីពាក្យនីមួយៗ